ស្នេហា៖ សម្ព័ន្ធភាពគូស្នេហ៍ តែងមានឡើងមានចុះ មានពេលសប្បាយមានពេលកើតទុក្ខ ហើយគ្រប់ទំនាក់ទំនងទាំងអស់ក៏មិនប្រាកដថា ភាគីទាំងពីរស្រលាញ់គ្នាស្មើគ្នានោះឡើយ។
ជួនកាល ខាងប្រុសស្រលាញ់ខាងស្រីជាង ហើយករណីខ្លះក៏ខាងស្រីស្រលាញ់ខាងប្រុសជាង តែបើសិនអ្នកចង់ដឹងថា ដៃគូរបស់អ្នកស្រលាញ់អ្នកខ្លាំងជាងអ្នកស្រលាញ់គេឬយ៉ាងណា? មកដឹងពីចំណុចខាងក្រោម៖
១. គេអត់ធ្មត់ជាមួយអ្នក
ទោះអ្នកគ្មានហេតុផលក៏ដោយ នៅពេលអ្នកមានជម្លោះជាមួយគ្នា គេពិតជាប្រើភាពអត់ធ្មត់និយាយជាមួយអ្នក និងពន្យល់អ្នកជាជាងស្រែកគំហកដាក់អ្នក ឬស្ដីបន្ទោសអ្នក ទោះបីជាក្នុងរឿងនេះ អ្នកជាអ្នកខុសឬជាមនុស្សគ្មានហេតុផលក៏ដោយ។
២. គេនិយាយពាក្យរាត្រីសួស្ដីដាក់អ្នករៀងរាល់យប់
មិនថាគេរវល់ប៉ុណ្ណាទេ នៅពេលយប់ឡើងមុនចូលគេង គេតែងតែគិតដល់អ្នកនិងតែងតែតេឬឆាតមកនិយាយរាត្រីសួស្ដីដាក់អ្នកជានិច្ច។
៣. គេនឹកអ្នកខ្លាំង
រាល់ពេលដែលអ្នកទាំងពីរមិនបានឃើញមុខគ្នាពីរបីថ្ងៃ ហើយមកចួបគ្នាវិញ គេតែងតែបង្ហាញចេញទាំងទង្វើនិងពាក្យសម្ដីថាគេពិតជានឹកអ្នកណាស់។
៤. ឲ្យតែបានចួបអ្នក ទោះថ្ងៃនេះអាក្រក់ប៉ុណ្ណាក៏ប្រែមកល្អវិញដែរ
ពេលខ្លះ អ្នកហត់នឿយខ្លាំងរហូតមិនចង់ទាក់ទងទៅគេ ព្រោះចង់ចំណាយពេលធ្វើអីឲ្យខ្លួនឯងសប្បាយចិត្ត ប៉ុន្តែគេវិញ ទោះបីថ្ងៃនេះមានបញ្ហាធំត្រូវដោះស្រាយក្នុងគ្រួសារឬកន្លែងការងារក៏ដោយ ក៏ការបានចួបមុខអ្នក ធ្វើឲ្យគេរីករាយនិងបំភ្លេចទុក្ខកង្វល់បានដែរ។
៥. មានភ្នែកទុកមើលអ្នកម្នាក់គត់
ចំណុចនេះគឺចង់មានន័យថា រាល់ពេលគេនិងអ្នកចេញទៅខាងក្រៅជាមួយគ្នា គឺភ្នែកគេមិនសម្លឹងមើលមនុស្សស្រីស្រស់ស្អាតឯទៀតទេ គឺមានទុកសម្រាប់មើលអ្នកម្នាក់គត់ ព្រោះអ្នកជាស្រីស្អាតបំផុតក្នុងដួងចិត្តគេ។
៦. គេតែងតែរៀបគម្រោងទៅណាមកណាជាមួយអ្នកមុន
មិនថាគេរវល់ប៉ុណ្ណាក៏ដោយ ក៏គេនៅតែរៀបគម្រោងទៅដើរលេង មើលកុន ញ៉ាំអាហារពេលល្ងាចជាមួយគ្នា ដោយអ្នកមិនចាំបាច់ហត់ហាមាត់បបួលនោះឡើយ។
៧. គាំទ្រការសម្រេចចិត្តរបស់អ្នក
គេនៅក្បែរអ្នកចាំស្ដាប់និងលើកទឹកចិត្ត ហើយក៏គាំទ្រអ្នកនូវរាល់ការសម្រេចចិត្តទាំងអស់ មិនថាពាក់ព័ន្ធនឹងជីវិតអ្នក ឬការងាររបស់អ្នកនោះឡើយ។
៨. គេលះបង់ដើម្បីអ្នក
ធ្លាប់ឮពាក្យថាស្រលាញ់ត្រូវលះបង់ទេ? ឲ្យតែអ្នកត្រូវការអី ចង់បានអី ចង់ទៅណា គេតែងតែបំពេញបំណងរបស់អ្នកដោយមិនខ្វល់ពីខ្លួនឯងនោះឡើយ។
៩. គេធ្វើគ្រប់យ៉ាងដើម្បីឲ្យអ្នកសើច
គេតែងតែឃើញអ្នកសើច សប្បាយចិត្តដូច្នេះមិនថាគេពិបាកចិត្តប៉ុណ្ណាទេ គេតែងតែនិយាយរឿងកំប្លែងឬធ្វើអីកំប្លែងៗឲ្យអ្នកសើចជានិច្ច៕
ប្រភព៖: cosmo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]