យល់ដឹង៖ នារីៗម្នាក់មានចរិតខុសប្លែកពីគ្នា អ្នកខ្លះក៏ចូលចិត្តស្ងៀមស្ងាត់ឆ្ងាយពីការចាប់អារម្មណ៍របស់គ្រប់គ្នា ចូលចិត្តអារម្មណ៍ពេលគេយកចិត្តទុកដាក់លើខ្លួន ចូលចិត្តរករឿង ចូលចិត្តយំយែក ចូលចិត្តត្អូញត្អែរ តែអ្នកខ្លះទៀតចូលចិត្តឲ្យគេចាប់អារម្មណ៍ខ្លួន ឲ្យជជែកវែកញែកពីខ្លួន ទើបបង្កើតជារឿងរ៉ាវជាចរិតដ្រាម៉ាឡើងមក។
តែអ្នកធ្លាប់ឆ្ងល់ដែរទេថា ហេតុអ្វីបានជានារីៗខ្លះចូលចិត្តម៉្លេះដ្រាម៉ាៗហ្នឹង? ខាងក្រោមនេះហើយជាហេតុផល៖
១. នាងធ្លាប់ចួបបទពិសោធអាក្រក់
មនុស្សម្នាក់ៗសុទ្ធតែមានអតីតកាលអាក្រក់ដែលមិនចង់ចងចាំ ហើយជារឿងមួយដែលមិនធ្លាប់ទទួលបានការស្រាយបំភ្លឺឬដោះស្រាយ ដូច្នេះហើយទើបនាងចូលចិត្តចង់ឲ្យគេចាប់អារម្មណ៍មកពីលើខ្លួន។ មួយវិញទៀត នាងក៏ធ្លាប់មានការចងចាំអាក្រក់ៗរហូតមានជំងឺ PTSD (Post Dramatic Stress Disorder) ដែលធ្វើឲ្យអារម្មណ៍នាងផ្លាស់ប្ដូរ ម្ដងខឹង ម្ដងក្រៀមក្រំ ម្ដងភ័យខ្លាចជាដើម។
២. តប់ប្រមល់ខ្លាំង
មនុស្សស្រីមានសម្ពាធត្រូវពន់រែកច្រើនណាស់ ដូច្នេះនាងឆាប់នឹងតប់ប្រមល់ខ្លាំងឬហៅថា ស្ត្រេស មិនថាទាក់ទងនឹងការងារ ស្នេហា ឬគ្រួសារ និងកត្តាផ្សេងៗទើបធ្វើឲ្យនាងក្លាយជាមនុស្សពូកែដ្រាម៉ា។
៣. ឈ្លោះគ្នាជាមួយមិត្ត
ជួនកាល នាងទើបតែមានរឿងឈ្លោះគ្នាជាមួយមិត្តភក្តិដែលធ្លាប់តែស្រលាញ់ធ្លាប់តែទុកចិត្ត រហូតឈានដល់ការបែកបាក់មិត្តភាព ទើបបង្កើតជាអារម្មណ៍មួយមិនទុកចិត្តមនុស្សជុំវិញខ្លួន ហើយក៏ឈានដល់ការឈ្លោះប្រកែកជាមួយមិត្តម្នាក់នោះ បង្កើតជារឿងរ៉ាវហូរហែ។
៤. មានសម្ពាធនៃការប្រកួតប្រជែង
ធ្លាប់តែឃើញគេប្រកួតបវរកញ្ញានៅលើឆាកមែនទេ? តែនៅក្នុងជីវិតពិត នារីៗក៏បានចួបនឹងការប្រកួតប្រជែងជាមួយនារីដទៃទៀតច្រើនណាស់ដែរ មិនថារឿងសម្រស់ អ្នកណាមានជាង អ្នកណាល្បីជាង អ្នកណាពូកែជាង អ្នកណាមានសង្សារស្អាតសង្ហាជាង ល និងល ដូច្នេះទើបធ្វើឲ្យបង្កើតជារឿងជារ៉ាវ។
៥. នាងក្រោកឈរការពារខ្លួនឯង
ពេលមានជម្លោះ អ្នកតែងតែឃើញនារីម្នាក់ៗរករឿងវែកញែកហេតុផល ឬព្យាយាមឈ្លោះជាមួយអ្នក តែការពិតទៅ នាងគ្រាន់តែលើកហេតុផលមកនិយាយមកវែកញែកដើម្បីការពារខ្លួនឯងប៉ុណ្ណោះ ដែលការរៀបរាប់ពីអារម្មណ៍របស់នាងនេះហើយ ធ្វើឲ្យគេមើលមកថានាងដ្រាម៉ា។
៦. បញ្ហាទំនាក់ទំនងគូស្នេហ៍
ទំនាក់ទំនងគូស្នេហ៍មិនមែនស្រស់បំព្រងរហូតទេ តែក៏មានឡើងមានឡើង មានភាពរកាំរកូស ហើយជាធម្មតាទេដែលនារីៗចូលចិត្តត្អូញត្អែរ ចូលចិត្តរករឿង នៅពេលបុរសជាដៃគូមិនដូចពីមុន មិនចាប់អារម្មណ៍នាង ឬធ្វើអីទើសទាល់ឲ្យនាងខកចិត្ត។
៧. នាងស្រលាញ់ដ្រាម៉ា
នារីខ្លះស្រលាញ់ការដ្រាម៉ាតែម្ដង ដោយមិនមានរឿងអីសោះក៏ដ្រាម៉ាចេញដែរ ព្រោះពួកគេចង់ទាមទារចំណាប់អារម្មណ៍ ចង់ឲ្យមនុស្សជុំវិញតាមដាននាង ឬក៏ធ្វើពុតជាជនរងគ្រោះក្នុងរឿងអ្វីមួយដើម្បីឲ្យអ្នកផ្សេងអាណិត។
៨. គ្មានអ្នកណាស្ដាប់នាង
ជួនកាលនាងមានអារម្មណ៍ថា ជីវិតនេះនាងនឿយហត់ណាស់ គ្មានអ្នកណាយល់ចិត្ត គ្មានអ្នកណាស្ដាប់ពីនាង គ្មានអ្នកណាដឹងពីទុក្ខលំបាករបស់នាង អ៊ីចឹងហើយទើបនាងចូលចិត្តណាស់ការដ្រាម៉ា។
៩. ចង់ឲ្យគេស្ញើចសរសើរខ្លួន
ពេលខ្លះនារីម្នាក់នោះ គ្រាន់តែចង់ឲ្យអ្នកមើលមកនាងក្នុងផ្លូវល្អ ឬស្ញើចសរសើរនាង ទើបនាងរាងនិយាយឮៗ រាងនិយាយច្រើន ឬបញ្ចេញកាយវិការណាមួយដែលលើសលស់ជ្រុលពេក ទាំងដែលធាតុពិត នាងគ្រាន់តែចង់ឲ្យខ្លួនឯងលេចធ្លោប៉ុណ្ណោះ។
១០. នាងមិនដ្រាម៉ាទេតែបុរសចូលចិត្តមើលមកបែបនោះ
ជួនកាល នេះគ្រាន់តែជាចរិតរបស់មនុស្សស្រីដែលចូលចិត្តអ្វីសាំញ៉ាំ ចូលចិត្តមានរឿងរ៉ាវ ចូលចិត្តចេះដឹងរឿងគេ ចូលចិត្តនិយាយដើមគេ ដែលបុរសៗច្រើនគិតថាវាជាដ្រាម៉ា។ នារីដ្រាម៉ាខ្លះៗមិនជាបញ្ហាអ្វីនោះទេ ព្រោះនេះជាចរិតពីធម្មជាតិរបស់នាង ដូច្នេះបុរសៗមិនគួរប្រកាន់នាងច្រើនទេ៕
ប្រភព៖: veryinformed
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]