កូរ៉េខាងត្បូង៖ ផលិតកម្ម YG Entertainment បានឆ្លើយតបទៅនឹងរបាយការណ៍ដែលថា Jennie និង Jisoo សមាជិកក្រុម BLACKPINK មានចចាមអារ៉ាម បានបង្កើតក្រុមហ៊ុនស្លាកយីហោផ្ទាល់ខ្លួនរបស់ពួកគេ។

ថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយផ្តាច់មុខមួយបានរាយការណ៍ថាសមាជិកក្រុម BLACKPINK គឺ Jennie និង Jisoo នឹងបើកផលិតកម្មខ្លួនឯង ដើម្បីផ្តោតលើសកម្មភាពផ្ទាល់ខ្លួនរបស់ពួកគេ បើទោះបីជាទំនាក់ទំនងបន្តជាមួយ YG Entertainment ដើម្បីផ្សព្វផ្សាយជាមួយក្រុមក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឆ្លើយតបនឹងរបាយការណ៍នេះ ភ្នាក់ងាររបស់ YG Entertainment បាននិយាយថា «មិនទាន់មានការបញ្ជាក់ណាមួយនៅឡើយទេ ទាក់ទងនឹងការបន្ត [កិច្ចសន្យា] និងសកម្មភាពនាពេលអនាគតរបស់ BLACKPINKនោះទេ» ។

ទន្ទឹមនឹងនេះ រម្លឹកផងដែរថា តារាស្រី Rosé គឺជាសមាជិកក្រុម BLACKPINK តែមួយគត់ដែលបានបញ្ជាក់ពីការបន្តកុងត្រារបស់នាងជាមួយ YG Entertainment តែប៉ុណ្ណោះ ចំណែកសមាជិកផ្សេងវិញ មិនទាន់ដឹងថា ពួកគេនៅតែ ទ្រនំមួយនេះដដែល ឬចាកចេញយ៉ាងណា មានតែតាមដានទាំងអស់គ្នា៕

ប្រភព៖ Allkpop

Jisoo
Jennie
jennieនិង Jisoo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]