យល់ដឹង៖ ជំងឺបាក់ទឹកចិត្ត គឺជាជំងឺកាចសាហាវមួយដែលបានធ្វើទុក្ខក៏ដូចជាបញ្ចប់ជីវិតមនុស្សជាច្រើននាក់នៅក្នុងលោក ព្រោះអ្នកដែលកើតជំងឺនេះតែងមានអារម្មណ៍ថាអស់សង្ឃឹម មិនចង់បន្តធ្វើអីផ្សេងក្នុងជីវិត និងលែងចង់រស់ មិនចង់ទទួលទានអាហារ មិនចង់ហាត់ប្រាណ មិនចង់មើលថែខ្លួនឯងជាដើម។

រូបភាពតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជំងឺបាក់ទឹកចិត្តគួរតែត្រូវសង្គមលើកយកមកពិភាក្សាឲ្យបានច្រើន ហើយមនុស្សយើងក៏គួរតែស្វែងយល់ពីវាឲ្យបានដិតដល់ផងដែរ ព្រោះជំងឺផ្លូវចិត្តនេះគឺសំខាន់ដូចជាជំងឺផ្លូវកាយ ដែលទាមទារឲ្យមានការព្យាបាលយ៉ាងត្រឹមត្រូវពីវេជ្ជបណ្ឌិតជំនាញ។

រូបភាពតំណាង

យ៉ាងណាមិញ យោងតាមការស្រាវជ្រាវរបស់ Journal of Abnormal Psychology បានបញ្ជាក់ថា ក្រុមមនុស្សដែលមានអាយុចាប់ពី១២ទៅ២៥ឆ្នាំ គឺអាចមានឱកាសកើតជំងឺបាក់ទឹកចិត្តខ្ពស់ជាង ក្រុមមនុស្សដែលមានអាយុផ្សេងពីនេះ ព្រោះវ័យ២០ឆ្នាំជាងនេះ គឺជាវ័យដែលយុវវ័យមានអារម្មណ៍ថាហេលហាលខ្លាំង ដូចជាពិបាកចិត្តរឿងគ្រួសារ រឿងការសិក្សា រឿងរកការងារធ្វើ... ជាដើម។

រូបភាពតំណាង

បើលើសពីអាយុ២៥ឆ្នាំទៅ គេមិនសូវឃើញមានការផ្ទុះឡើងនៃជំងឺបាក់ទឹកចិត្តនេះឡើយគឺមានតែ១០ភាគរយទេ ប៉ុន្តែបច្ចុប្បន្ននេះ ក្រុមមនុស្សអាយុ២០ ទៅ២១ឆ្នាំ នេះគឺអាត្រានៃការកើតជំងឺបាក់ទឹកចិត្តបានកើនឡើងគួរឲ្យព្រួយបារម្ភ៕  

រូបភាពតំណាង

ប្រភព៖: businessinsider

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]