ស្នេហា៖ ជឿជាក់ថានរណាៗក៏ធ្លាប់លួចស្រលាញ់គេម្នាក់ឯង ហើយគិតថាគេស្រលាញ់យើងវិញដែរព្រោះទង្វើដែលគេធ្វើមកលើយើង គឺដូចជាគូស្នេហ៍ ទាំងដែលគេមិនធ្លាប់និយាយថាស្រលាញ់អ្នក តែសុខៗ គេស្រាប់តែបណ្ដើរគូស្នេហ៍ថ្មីចោលអ្នកធ្វើព្រងើយ ដូចគ្មានរឿងអ្វីកើតឡើង ធ្វើឲ្យអ្នកកើតទុក្ខឈឺចាប់។

រូបភាពតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទង្វើបែបនេះគឺ ជារូបភាពមួយដែល គេផ្ដល់ក្ដីសង្ឃឹមខ្យល់ដល់អ្នក ទាំងដែលមិនបានស្រលាញ់អ្នកពិតប្រាកដ ហើយបើសិនអ្នកឆ្ងល់ថា "ផ្ដល់ក្ដីសង្ឃឹមឲ្យខ្ញុំធ្វើអីបើដឹងខ្លួនថាមិនស្រលាញ់ខ្ញុំផងនោះ?" ខាងក្រោមនេះជាហេតុផល៖

១. គេទុកអ្នកជាកង់សាគួរ

ពេលខ្លះ បុរសម្នាក់នោះដឹងខ្លួនហើយថាមិនស្រលាញ់អ្នកទេ តែនៅផ្ដល់ក្ដីសង្ឃឹម នៅធ្វើឲ្យអ្នកយល់ច្រឡំថាគេស្រលាញ់អ្នកក៏ដោយសារតែគេចង់ទុកអ្នកជាកង់សាគួរ ខណៈពេលគេកំពុងស្វែងរកនារីផ្សេងដែលត្រូវនឹងចំណង់ចំណូលចិត្តរបស់គេ។ គេទុកអ្នកក្បែរខ្លួនបែបនេះក្នុងករណីគេរកមនុស្សស្រីម្នាក់នោះមិនបាន គឺគេងាយស្រួលវិលត្រឡប់មករកអ្នក។

រូបភាពតំណាង

២. ព្រោះអ្នកធ្វើឲ្យគេមានអំណួតលើខ្លួនឯង

បុរសៗតែងតែចង់មើលទៅឡូយឆាយ មានមន្តស្នេហ៍ទាក់ទាញនារីៗគ្រប់ប្រភេទដើម្បីបង្អួតភ្នែកដល់បុរសដទៃ។ ចំណុចនេះគឺគេអាចផ្ដល់ក្ដីសង្ឃឹមខ្យល់ដល់អ្នក ក៏ដោយសារតែគេចង់ឲ្យអ្នកផ្សេងមើលមកថា គេឡូយខ្លាំងណាស់ដែលមាននារីល្អ ស្អាត ប្រពៃដែលបុរសៗផ្សេងចង់បានដូចជាអ្នក មកក្នុងកណ្ដាប់ដៃរបស់គេ។

រូបភាពតំណាង

៣. គេចង់ឃើញអ្នកឈឺចាប់

មានបុរសមួយចំនួនចូលចិត្តណាស់រឿងធ្វើឲ្យនារីៗឈឺចាប់ ព្រោះជាចរិតពីកំណើតរបស់គេតែម្ដង។ គេផ្ដល់ក្ដីសង្ឃឹមដល់អ្នក ទាំងដែលមិនបានស្រលាញ់អ្នកដើម្បីធ្វើបាបអ្នកឲ្យទឹកភ្នែក ដើម្បីបំពេញភាពស្កប់ចិត្តរបស់គេពេលឃើញអ្នកឈឺចាប់។ បុរសខ្លះចាត់ទុកស្នេហាជាល្បែងកម្សាន្ត ហើយឲ្យតែឃើញមនុស្សស្រីរងទឹកភ្នែកដោយសារតែគេ គេមានអំណួតមានក្ដីសប្បាយរីករាយ គិតថាខ្លួនឯងអស្ចារ្យភ្លាម។

៤. ចង់ទាញយកផលប្រយោជន៍ផ្សេងៗពីអ្នក

បុរសខ្លះសម្លឹងឃើញផលប្រយោជន៍ជាច្រើនពីក្នុងខ្លួនអ្នក ទើបនៅបន្តផ្ដល់ក្ដីសង្ឃឹមឲ្យអ្នកទាំងដែលមិនបានស្រលាញ់ដូចជា អ្នកអាចជួយគេលើកិច្ចការសាលា ឬការងារមួយចំនួន ឬក៏អ្នកមកពីគ្រួសារស្តុកស្តម្ភ ឬក៏អ្នកជាមនុស្សស្រីដែលជួយលួងលោមគេនៅពេលគេខូចចិត្តជាដើម៕

រូបភាពតំណាង

ប្រភព៖: girlsaskguys

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]