បរទេស៖ ថ្មីៗនេះ តារាចម្រៀង Taylor Swift បានបង្កភាពភ្ញាក់ទៅដល់ហ្វេនៗជាច្រើន ក្រោយពីបានបង្ហាញវត្តមាន ពេលបានទៅកីឡដ្ឋានក្នុងទីក្រុង Kansas រដ្ឋ Missouri ដើម្បីអបអរ លើកទឹកចិត្តទៅដល់កីឡាករបាល់ឱប លោក Travis Kelce ដែលធ្លាប់ត្រូវបានគេលើកឡើងពីចចាមអារ៉ាម ថាអ្នកទាំងពីរកំពុងទាក់ទងគ្នា។

តាមរយៈការបង្ហាញខ្លួនលើកនេះ តារាចម្រៀងស្រី Taylor Swift បានលេងស្ទាយ៍ដ៏ស្រស់ស្អាត ពាក់​អាវ​ពណ៌​ក្រហម​និង​ស ​ដើម្បី​ទស្សនា​ការ​ប្រកួត​ ក៏ដូចជា​បាន​ស្រែក​ហ៊ោ និង​អបអរ​ ទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួររំឮកផងដែរថា តារាចម្រៀងស្រីរូបនេះ ត្រូវបានគេចោទសួរអំពីទំនាក់ទំនងរបស់ខ្លួន ជាមួយ Travis Kelce តាំងពីខែកក្កដា បន្ទាប់ពីខាងប្រុស បានមកមើលការប្រគុំតន្ត្រីរបស់នាង ខណៈក្រោយមក លោក Travis បានបង្ហាញនៅលើផតឃែស្ថថា រូបលោកបានព្យាយាមជួប Taylor ដើម្បីឱ្យនាង នូវខ្សែដៃជាមួយនឹងលេខទូរស័ព្ទរបស់ខ្លួន ប៉ុន្តែមិនបានជោគជ័យនោះទេ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Taylor Swift
Taylor Swift
Taylor Swift
Taylor Swift
Travis Kelce
Taylor Swift
Taylor Swift
Taylor Swift

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]