ស្នេហា៖ ការទាក់ទងគ្នាជាគូស្នេហ៍ គឺភាគីទាំងពីរតែងតែសង្ឃឹមថាថ្ងៃណាមួយបានចូលរោងជ័យក្រាបក្បាលដល់កន្ទេលជាមួយគ្នា និងដឹកដៃគ្នាកសាងគ្រួសាររហូតដល់ចាស់សក់ស្កូវ។ គូស្នេហ៍ខ្លះ ទើបតែស្គាល់គ្នាមិនបានប៉ុន្មានផងក៏សម្រេចចិត្តរៀបការ ឯខ្លះទៀតស្គាល់គ្នាច្រើនឆ្នាំទើបចូលរោងជ័យព្រោះនៅមើលចិត្តគ្នាការពារជ្រើសរើសគូខុស។
បើអ្នកចង់ដឹងថាគូស្នេហ៍អ្នកបច្ចុប្បន្នគេចង់រៀបការជាមួយអ្នកឬអត់? ខាងក្រោមនេះជាសញ្ញាណថាគេចង់រៀបការជាមួយអ្នក៖
១. និយាយពីអនាគតជាមួយអ្នក
បើសិនគេនិយាយពីផែនការអនាគតជាមួយអ្នក គឺអាចនឹងមានភាគរយខ្ពស់ដែលគេចង់រៀបការជាមួយអ្នកព្រោះទង្វើបែបនេះ មានន័យថាគេរួមបញ្ចូលអ្នកក្នុងផែនការអនាគតដែរ និងចង់ចំណាយពេលមួយជីវិតជាមួយអ្នក។ គេអាចពិភាក្សាឬសួរនាំអ្នកពីពិធីរៀបការដែលអ្នកចង់បាន ថាធ្វើឡើងនៅឯណា ហើយសួរថា អ្នកចង់បានកូនប្រុសកូនស្រីប៉ុន្មាននាក់ ជាដើម។
២. អ្នកជាផ្នែកមួយដ៏សំខាន់ក្នុងជីវិតគេ
មិនថាគេទៅណាមកណា គេចង់ឲ្យអ្នកបានដឹងពីគេ បានស្គាល់មនុស្សជុំវិញខ្លួនគេ ដូចជាគេណែនាំឲ្យអ្នកទៅចួបឪពុកម្ដាយរបស់គេដោយបើកចំហរ ឬអញ្ជើញអ្នកទៅកាន់ឱកាសជប់លៀងពិសេសៗរៀបចំឡើងដោយគ្រួសាររបស់គេ មិនតែប៉ុណ្ណោះ គេក៏នាំអ្នកទៅចូលរួមកម្មវិធីនានាដូចជាកម្មវិធីអាពាហ៍ពិពាហ៍មិត្តភក្តិជាដើម ហើយបើសិនគេនិងមិត្តភក្តិរបស់គេរៀបចំដំណើរកម្សាន្តទៅណាគឺគេតែងតែរាប់អ្នកបញ្ចូលដែរ។
៣. ស្រលាញ់អ្នកខ្លាំង
គេបង្ហាញចេញថាគេស្រលាញ់អ្នក យកចិត្តទុកដាក់ពីតម្រូវការអ្នក ខ្វល់ខ្វាយពីអ្នក ការពារអ្នក ហើយថែមទាំងមិនធ្វើឲ្យអ្នកពិបាកចិត្តទេ។ គេព្យាយាមផ្គាប់ចិត្តអ្នក មិនយកភ្នែកមើលស្រីផ្សេង និងចូលចិត្តចំណាយពេលវេលាធ្វើអីរ៉ូមេនទិកជាមួយអ្នកមិនថានាំអ្នកទៅញ៉ាំអាហារពេលល្ងាចក្រោមភ្លើងទៀន ឬក៏ទៅមើលកុននោះឡើយ។
៤. គេធ្វើដូចកំពុងរស់នៅជាមួយអ្នក
ចំណុចដ៏ជាក់លាក់មួយទៀតថាគេចង់ប្រើជីវិតគូជាមួយអ្នកនោះ គឺគេធ្វើដូចខ្លួនឯងកំពុងរស់នៅជាមួយអ្នករួចហើយ ដូចជាប្ដូរមករស់នៅជាមួយអ្នក ឬផ្ញើរបស់របរមានតម្លៃរបស់គេនៅនឹងអ្នក ជាដើម ហើយជាពិសេសនោះ រាល់ពេលគេចេញទៅណាមកណា គេតែងតែប្រាប់អ្នក។
៥. សន្សំប្រាក់រួមគ្នា និងចាយប្រាក់គ្នាទៅវិញទៅមក
បើសិនជាគេទុកចិត្តអ្នករហូត ឲ្យប្រាក់សន្សំរបស់គេមកឲ្យអ្នកកាន់ ឬក៏អ្នកនិងគេមានគណនីសន្សំរួមគ្នា ឬក៏គេចេញប្រាក់ឲ្យអ្នក នោះគឺមានន័យថាគេច្បាស់លាស់ជាមួយអ្នកហើយ ដោយសាររឿងប្រាក់កាក់នេះជារឿងសំខាន់ បើគេមិនចែករំលែកវាជាមួយអ្នកគឺគេមិនមានគម្រោងរៀបការជាមួយអ្នកទេ។
៦. គេឲ្យតម្រុយមកអ្នក
ជាធម្មតា មុនពេលបុរសម្នាក់សុំនារីម្នាក់រៀបការ គឺគេតែងតែឲ្យតម្រុយ បង្ហើបៗឲ្យអ្នកស្មានដឹងមុន ដូចជាគេមកសួរអ្នកថាអ្នកចង់ប្រារព្ធពិធីរៀបការនៅកន្លែងណា? នៅប្រទេសណា? អ្នកចង់បានឈុតរៀបការម៉ូតយ៉ាងម៉េច? ឬក៏ទំហំចិញ្ចៀនរបស់អ្នកគឺទំហំអីជាដើម៕
ប្រភព៖: bonobology
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]