ស្នេហា៖ យើងតែងតែបានឃើញ មនុស្សប្រុសមានមិត្តភក្តិជាមនុស្សប្រុសច្រើន មនុស្សស្រីក៏មានមិត្តៗជាស្រីច្រើនមកហើយ ករណីខ្លះទៀតគឺ មនុស្សប្រុសយកមនុស្សស្រីធ្វើជាមិត្ត ដើរទៅណាមកណាជាមួយគ្នា ញ៉ាំអីជាមួយគ្នា ជាដើមមើលទៅដូចជាគូស្នេហ៍អ៊ីចឹង។

រូបភាពតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែអ្នកធ្លាប់ឆ្ងល់ទេ មនុស្សប្រុសនិងមនុស្សស្រីពិតជាអាចធ្វើត្រឹមតែជាមិត្តនឹងគ្នាបានមែនឬយ៉ាងណា? ការពិត មនុស្សប្រុសនិងមនុស្សស្រី អាចធ្វើជាមិត្តនឹងគ្នាជាធម្មតាបាន ក្នុងករណីដែល អ្នកទាំងពីរមានគូស្នេហ៍រៀងខ្លួន ឬក៏អ្នកទាំងពីរជាមនុស្សចាប់អារម្មណ៍លើភេទដូចគ្នាជាដើម។

រូបភាពតំណាង

ចំណុចមួយផ្សេងទៀត គឺអ្នកទាំងពីរត្រូវជិតស្និទ្ធដើម្បីធ្វើការរួមគ្នាលើគម្រោងឬកិច្ចការសាលាអ្វីមួយ។ ដោយឡែក យោងតាមការស្រាវជ្រាវបានបញ្ជាក់ច្បាស់ថា មនុស្សប្រុសនិងមនុស្សស្រីពុំអាចធ្វើជាមិត្ត "ធម្មតា" នឹងគ្នាបានទេ ទោះបីពេលនេះពួកគេមិនទាន់មានអារម្មណ៍ស្រលាញ់ឬគិតលើសពីមិត្តលើគ្នាក៏ដោយ ក៏គង់មានកាលៈទេសៈណាមួយដែលពួកគេគិតពីគ្នាលើសពីមិត្ត ព្រោះធម្មជាតិវាងមនុស្សប្រុសនិងមនុស្សស្រីតែងតែទាក់ទាញគ្នាទៅវិញទៅមក។

រូបភាពតំណាង

យ៉ាងណាមិញ អ្នកស្រាវជ្រាវរកឃើញថា មនុស្សស្រីពុំសូវគិតលើមិត្តភក្តិប្រុសរបស់ខ្លួនក្នុងន័យស្នេហាឬលើសពីមិត្តនោះឡើយ មានតែ មនុស្សប្រុសភាគច្រើនទេដែលរាប់អានមនុស្សស្រីក្នុងនាមជាមិត្ត តែលួចគិតលើនាងលើសពីមិត្ត។

រូបភាពតំណាង

សរុបមក យោងតាមទស្សនៈរបស់មនុស្សស្រីគឺ នារីៗគិតថា ពួកគេអាចធ្វើត្រឹមមិត្តភក្តិ ជាមួយមិត្តភក្តិប្រុសរបស់នាងបាន ខុសពីទស្សនៈរបស់បុរសៗដែលគិតថា មនុស្សប្រុសនិងស្រី មិនអាចធ្វើត្រឹមជាមិត្តនឹងគ្នាបានទេ៕  

ប្រភព៖: artofmanliness

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]