បរទេស៖ ថ្មីៗនេះ យោងតាមប្រភព PageSix បានបង្ហាញថា តារាសម្ដែងប្រុស លោក Leonardo DiCaprio បានណែនាំគូស្នេហ៍ថ្មីរបស់ខ្លួន Vittoria Ceretti ទៅដល់គ្រួសាររបស់លោក ខណៈដែលគូស្នេហ៍មួយគូនេះ ត្រូវបានគេថតរូបបាន ពេលទៅទស្សនាសារមន្ទីរ Pinacoteca Ambrosiana ក្នុងទីក្រុង Milan ប្រទេសអ៊ីតាលីកាលពីចុងសប្តាហ៍ ជាមួយនឹង លោកស្រី Irmelin Indenbirken ដែលត្រូវជាម្តាយរបស់ លោក Leo។

ក្នុងនោះដែរ តារាសម្តែងប្រុសរូបនេះ បានពាក់មួកកីឡា Baseball ហើយដើរចេញទៅសារមន្ទីរជាមួយម្តាយ និងមិត្តស្រីរបស់ខ្លួន ស្របពេលដែល គូស្នេហ៍​របស់​តារា​សម្ដែងរូបនេះ ​បានតុបតែងខ្លួន ពាក់​អាវ​ពណ៌​ត្នោត​សាមញ្ញ និង​ខោ​សាច់​ក្រណាត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមរយៈរូបភាពរបស់ Leonardo DiCaprio ដែលបានណែនាំមិត្តស្រីរបស់ខ្លួន ទៅកាន់អ្នកម្តាយនៅប្រទេសអ៊ីតាលី ត្រូវបានបង្ហោះតែប៉ុន្មានថ្ងៃបន្ទាប់ពី មានការរាយការណ៍ថា តារាសម្តែងរូបនេះ ចង់មានទំនាក់ទំនងបែបប្រាកដប្រជា ជាមួយនឹងតារាម៉ូដែល Vittoria Ceretti ខណៈដែលខាងអ្នកស្គាល់គ្នារបស់ Leonardo បានបង្ហើបថា ពួកគេបានចំណាយពេលច្រើនជាមួយគ្នា ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ដោយចង់រក្សាទំនាក់ទំនងរបស់ពួកគេបន្ថែមទៀត៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Leonardo DiCaprio
Leonardo DiCaprio
Leonardo DiCaprio
 Leonardo DiCaprio 
Leonardo DiCaprio
Vittoria Ceretti
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]