កូរ៉េខាងត្បូង៖ កាលពីថ្មី​ៗ នេះ គេហទំព័រ Billboard បានបញ្ចេញបញ្ជីទិន្នន័យ អ្នកមានបំផុត ដែលបង្ហាញពីចំណាត់ថ្នាក់នៃភាគទុនិកក្នុងចំណោមក្រុមហ៊ុនតន្ត្រីល្បី ៗ ទូទាំងពិភពលោក។

យោងតាមរបាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃទី ២៦ ខែកញ្ញា ប្រធានក្រុមហ៊ុន HYBE លោក Bang Si Hyuk បានឈរនៅលំដាប់ទី ៣ ក្នុងបញ្ជីនេះ នៅពីក្រោយសហស្ថាបនិក Spotify លោក Daniel Ek និងលោក Martin Lorentzon ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Bang Si Hyuk កាន់កាប់ភាគហ៊ុននៅ HYBE ប្រហែលនឹង ៣១.៨% សរុបជាទឹកប្រាក់​តម្លៃ ២.៥៤ ពាន់លានដុល្លារ (ស្មើនឹងប្រហែល ៣.៤៣៨៩ ពាន់ពាន់លានវ៉ុនរបស់កូរ៉េ) ។

ទៀតសោត Billboard បានរាយការណ៍ថាតួលេខនេះ បានចង្អុលបង្ហាញ ពីការកើនឡើងគួរឱ្យកត់សម្គាល់់បើប្រៀបធៀបពីឆ្នាំមុន នៅពេលដែលភាគហ៊ុនរបស់ Bang មានតម្លៃ ១.៧ ពាន់លានដុល្លារ (ប្រហែល ២.៣១៦ ពាន់ពាន់លានវ៉ុនរបស់កូរ៉េ)៕

ប្រភព៖ Allkpop

សូមទស្សនារូបភាពខាងក្រោម៖

Bang Si Hyuk
Bang Si Hyuk
HYBE 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]