កូរ៉េខាងត្បូង៖ ស្ថានភាព ការបន្តកុងត្រាថ្មីរបស់ក្រុមចម្រៀងនារីលំដាប់ពិភពលោក BLACKPINK និង YG Entertainment  បានបង្កើនការចង់ដឹងរបស់មនុស្សជាច្រើន ព្រោះតែមានភាពស្រពិចស្រពិល មិនទាន់មានអ្វីច្បាស់ការណ៍ណាមួយ គួរឲ្យកត់សម្គាល់នោះទេ។

ជាក់ស្តែង នៅ​ចុង​ខែ​នេះ Lisa បានធ្វើដំណើរទៅ ​ទីក្រុង​ប៉ារីស ដោយគេបានប្រទះ ឃើញ រូបនាងធ្វើដំណើរតែម្នាក់ឯងដោយគ្មានបុគ្គលិក ឬអ្នកគ្រប់គ្រងរបស់ YG អមដំណើរនាងឡើយ ខណៈដែលនាងបានចាកចេញពីអាកាសយានដ្ឋាន Incheon កាលពីថ្ងៃទី ២៤ ខែកញ្ញា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពមួយឲ្យដឹងថា នាងបានធ្វើដំណើរដោយស្ងប់ស្ងាត់​ ៗ ដោយមិនបានប្រាប់អ្នកសារព័ត៌មាន ឬអ្នកគាំទ្រនោះទេ  អ្វីដែលចាប់អារម្មណ៍នោះ ពេលមកដល់ទីក្រុងប៉ារីស Lisa ត្រូវបានគេឃើញមានអង្គរក្ស តែពីរបីនាក់ប៉ុណ្ណោះ។

បច្ចុប្បន្ននេះ BLACKPINK កំពុងស្ថិតក្នុងការពិភាក្សាសម្រាប់ការបន្តកុងត្រាជាមួយផលិតកម្ម YG  ជាមួយនឹងរបាយការណ៍ជាច្រើនបានចេញផ្សាយ។ រហូតមកដល់ពេលនេះ YG មិនទាន់ផ្តល់ចម្លើយច្បាស់លាស់នៅឡើយទេ  ដោយសារស្ថានភាពបែបនេះ អ្នកគាំទ្រមានការរំពឹងទុកផ្សេងៗគ្នាអំពី Lisa ធ្វើដំណើរតែម្នាក់ឯងដោយគ្មានបុគ្គលិក ឬអ្នកគ្រប់គ្រង។

សរុបសេចក្តីមក ក្រោយពីឃើញ Lisa នៅអាកាសយានដ្ឋានដោយគ្មានបុគ្គលិក ឬអ្នកគ្រប់គ្រងរបស់ YG បែបនេះ កំពុងជំរុញឱ្យមានពាក្យចចាមអារ៉ាមថា YG Entertainment បរាជ័យក្នុងការបន្តកិច្ចសន្យាជាមួយសមាជិក BLACKPINK ជាពិសេសនោះ គឺ តារាស្រីរូបនេះតែម្តង៕

ប្រភព៖ Allkpop

សូមទស្សនារូបភាពខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]