កម្សាន្ត៖ ថ្មីៗនេះ មហាជននាំគ្នាមានការភ្ញាក់ផ្អើលបន្ទាប់ពី តារាចម្រៀងប្រុស សក់វែង រូបសង្ហា ម្ចាស់បទម៉ាស្ការ៉ាទឹកភ្នែក លោក ខាយ បានធ្វើពិធិភ្ជាប់ពាក្យរបស់ខ្លួនជាមួយគូស្នេហ៍ដ៏ស្រស់សោភា មុន្នីនាថ កាលពីព្រឹកមិញថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣នេះ។

លោក ខាយ 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា លោក​ ខាយ និង មុន្នីនាថ ពួកគេទើបតែបើកចំហទំនាក់ទំនងស្នេហាបានប៉ុន្មានខែកន្លងទៅនេះតែប៉ុណ្ណោះ។ ដោយឡែក ស្នេហាបែបចាស់ទុំហើយច្បាស់លាស់ ក៏ចេញជាផ្លែផ្កា មិនរងចាំយូរ ពួកគេក៏បានភ្ជាប់និស្ស័យក្លាយជាគូដណ្ដឹងនឹងគ្នា។

 មុន្នីនាថ

មិនតែប៉ុណ្នោះ អ្នកគាំទ្រនាំគ្នាចូលរួមអបអរដល់អ្នកទាំងពីរ ថែមទាំងជូនពរពួកគេឲ្យឆាប់បានចូលរោងការឆាប់ៗ រស់នៅឲ្យមានសុភមង្គល។ លើសពីនោះ បើទោះបីជា ខាយ និង មុន្នីនាថ ទើបតែបើកទំនាក់ទំនងក៏ពិតមែន ប៉ុន្ដែអ្នកទាំងពីរតែងតែបង្ហាញភាពផ្អែមល្ហែមជានិច្ច មកដល់ពេលនេះភ្ជាប់ពាក្យលឿនតែម្ដង៕

ប្រភព៖ •Public•

ខាយ និង មុន្នីនាថ
ខាយ និង មុន្នីនាថ ក្នុងថ្ងៃភ្ជាប់ពាក្យ
ខាយ និង មុន្នីនាថ ក្នុងថ្ងៃភ្ជាប់ពាក្យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]