ភ្នំពេញ ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៣៖ ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា បានដាក់ដំណើរការជាផ្លូវការនូវ ដំណោះស្រាយបច្ចេកវិទ្យាសម្រាប់អតិថិជនដែលជាម្ចាស់អាជីវកម្មរបស់ខ្លួន ដែលដំណោះស្រាយនោះមានឈ្មោះថា “Smart for Business”។ ការដាក់សម្ភោធនេះ បានរៀបចំឡើងយ៉ាងអធឹកអធម នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា កាលពីថ្ងៃព្រហស្បតិ៍ ទី ២១ ខែកញ្ញា ដោយមានភ្ញៀវកិត្តិយសចូលរួមជាងប្រមាណ ៣០០ នាក់ មកពីសហគ្រាសល្បីៗគ្រប់វិស័យក្នុងប្រទេសកម្ពុជា រួមមាន ស្ថានទូត ធនាគារ ហិរញ្ញវត្ថុ គ្រិះស្ថានអប់រំ និងភស្តុភារ។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព

នៅក្នុងព្រឹត្តិការណ៍នេះ ក្រុមហ៊ុន Smart បានធ្វើបទបង្ហាញនូវដំណោះស្រាយបច្ចេកវិទ្យាថ្មីៗប្រកបដោយភាពច្នៃប្រឌិត ដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់អតិថិជនដែលជាសហគ្រិន ដែលជាម្ចាស់ សហគ្រាសធុនធំ តូច និងមធ្យម។ ដំណោះស្រាយសម្រាប់អាជីវកម្មទាំងនោះគឺ ត្រូវបានបង្កើតឡើងដើម្បីពង្រឹង និងផ្តល់នូវ វិធីសាស្រ្តថ្មីប្រកបដោយគុណភាពនៃការទំនាក់ទំនង សុវត្ថិភាពឌីជីថល រួមទាំងប្រសិទ្ធភាពនៃការចំណាយ និងសុវត្ថិភាពប្រតិបត្តិការ ក្នុងយុគសម័យឌីជីថលដែលកំពុងវិវឌ្ឍន៍យ៉ាងឆាប់រហ័សនេះ។ ជាមួយនឹងការផ្ដល់ជូនដ៏សម្បូរបែប នៃដំណោះស្រាយអាជីវកម្មចំនួន១២ប្រភេទ ក្រុមហ៊ុន Smart មានគោលបំណងបំពេញតម្រូវការទូទៅ នៃអាជីវកម្មក្នុងយុគសម័យឌីជីថល។ ការផ្តល់ជូននេះគ្របដណ្តប់លើផ្នែកជាច្រើននៃអាជីវកម្មដូចជា ការតភ្ជាប់ ទំនាក់ទំនង ការគ្រប់គ្រងយានយន្ត អង្គផ្ទុកទិន្នន័យអនឡាញ និងធនធានមនុស្ស។

រូបភាព
រូបភាព

ក្រុមហ៊ុន Smart បានដាក់បង្ហាញ៖

- Smart Fiber+ ជាសេវាអ៊ីនធឺណេត fiber-optic ដើម្បីពង្រឹងនូវ ទំនាក់ទំនង។

- Google Workspace by Smart ជាគម្រោងសហការការងារ ដែលប្រើប្រាស់កម្មវិធី Google Workspace ។

- Smart CloudPBX ជាសេវាកម្មបម្រើអតិថិជន។

- Smart Fleet Management ជាដំណោះស្រាយគ្រប់ជ្រុងជ្រោយសម្រាប់គ្រប់គ្រងយានយន្ត ។

- Smart CheckinMe ជាប្រព័ន្ធគ្រប់គ្រងវត្តមានរបស់បុគ្គលិក។

- Smart Hybrid+ ជាគម្រោងដែលរួមបញ្ចូលគ្នានូវអត្ថប្រយោជន៍គម្រោងទូរសព្ទចល័័តដែលបង់ប្រាក់ប្រចាំខែ និងបង់ប្រាក់ជាមុន។

- Smart Push2Talk ជាទូរសព្ទប្រើប្រាស់បានធន់នឹងមជ្ឈដ្ឋានដែលពិបាក។

- Smart Sponsored Call អនុញ្ញាតឱ្យអតិថិជនខលទៅក្រុមហ៊ុនដោយមិនគិតថ្លៃ។

- Smart Sponsored Data អនុញ្ញាតឱ្យអតិថិជនចូលទៅកាន់គេហទំព័រ និងកម្មវិធីទូរសព្ទរបស់អាជីវកម្មដោយមិនគិតថ្លៃ។

- Smart BizBlast ម្ចាស់អាជីវកម្មអាចផ្ញើសារទៅកាន់អតិថិជនរបស់ពួកគេ។

- Smart Survey ជាវិធីសាស្រ្តស្រាវជ្រាវងាយស្រួល និងមានប្រសិទ្ធភាព។

- Smart eBusiness Card ជាមធ្យោបាយឌីជីថលថ្មីដើម្បីចែករំលែកព័ត៌មានអាស័យដ្ឋានទំនាក់ទំនង។

រូបភាព
រូបភាព

ដំណោះស្រាយទំនើបទាំងនេះបន្ត ពង្រឹងជំហររបស់ក្រុមហ៊ុន Smart នៅលើទីផ្សារ ដែលធ្វើឲ្យប្រតិបត្តិករមួយនេះមានភាពល្អប្រសើរជាង ដៃគូប្រកួតប្រជែង ដោយសារតែក្រុមហ៊ុនស្មាតជាក្រុមហ៊ុនទូរគមនាគមន៍ដំបូងគេក្នុងប្រទេសកម្ពុជា ដែលផ្តល់ជូននូវដំណោះស្រាយបច្ចេកវិទ្យាយ៉ាងទូលំទូលាយដល់អតិថិជនដែលជាម្ចាស់អាជីវកម្ម ។ ការពង្រីកការផ្តល់ជូនរបស់ក្រុមហ៊ុន Smart នេះបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការបន្តនាំមកជូននូវបច្ចេកវិជ្ជាទំនើបៗ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជារាប់លាននាក់។

រូបភាព

លោក Ziad Shatara នាយកប្រតិបត្តិក្រុមហ៊ុន Smart បានថ្លែងអំណរគុណ ចំពោះដៃគូដែលបានផ្តល់ទំនុកចិត្តលើក្រុមហ៊ុន Smart រហូតមកដល់ពេលបច្ចុប្បន្ននេះ។ លោកបានសង្កត់ធ្ងន់ថាដំណោះស្រាយថ្មីទាំងនេះនឹងបន្តជួយដល់ដៃគូរអាជីវកម្មបស់ក្រុមហ៊ុនស្មាតក្នុងការឈានទៅរកភាពជោគជ័យកាន់តែខ្ពស់នៅក្នុងទីផ្សារអាជីវកម្មដែលពោរពេញដោយការប្រកួតប្រជែងនាពេលបច្ចុប្បន្ននេះ។ លោក Ziad បានបន្ថែមទៀតថា “នេះគ្រាន់តែជាការចាប់ផ្តើមនៃដំណើររបស់យើងប៉ុណ្ណោះ។ ក្រុមការងារយើងនឹង ខិតខំប្រឹងប្រែង ធ្វើការដោយមិនគិតពីការនឿយហត់ក្នុងការលើកកម្ពស់សេវាកម្មរបស់យើង ហើយពួកយើងនៅតែរក្សានូវការប្តេជ្ញាចិត្ត ក្នុងការនាំយកដំណោះស្រាយដែលគួរឱ្យទុកចិត្ត ស្របតាមតម្រូវការរបស់អតិថិជន និងបន្ថែមជាសារៈប្រយោជន៍ទៅដល់អាជីវកម្មរបស់ដៃគូរបស់យើង។

រូបភាព

នៅក្នុងកម្មវិធីនេះ ដៃគូអាជីវកម្មដែលបានចូលរួមបានធ្វើជាសាក្សីនៃការដាក់តាំងបង្ហាញដ៏គួរឱ្យចាប់អារម្មណ៍នៃសេវាកម្មទំនើបដែលបង្ហាញដោយក្រុមហ៊ុន Smart ។ ព្រឹត្តិការណ៍នេះគឺជាវេទិកាពិសេសមួយសម្រាប់អតិថិជនដែលជាម្ចាស់អាជីវកម្មអាច ស្វែងរកដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និងក្តាប់យកឪកាសប្រកបដោយសក្តានុភាពរបស់ពួកគេ។

រូបភាព

ការដាក់ឱ្យដំណើរការនូវដំណោះស្រាយបច្ចេកវិទ្យាទាំងនេះ ស្របទៅនឹងចក្ខុវិស័យរបស់រដ្ឋាភិបាលកម្ពុជាក្នុងការសម្រេចឲ្យបាននូវប្រព័ន្ធសេដ្ឋកិច្ច និងសង្គមឌីជីថល។ តាមរយៈការផ្តល់ដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និងដ៏សម្បូរបែប ក្រុមហ៊ុន Smart មានគោលបំណងរួមចំណែកដល់ការរីកលូតលាស់ និងភាពជោគជ័យនៃអាជីវកម្មគ្រប់ទំហំនៅទូទាំងប្រទេស។

រូបភាព
រូបភាព

សម្រាប់អតិថិជនដែលមានចំណាប់អារម្មណ៍ក្នុងការស្វែងយល់ពីអត្ថប្រយោជន៍ជាច្រើននៃដំណោះស្រាយសហគ្រាស “Smart for Business” ទាំងនេះ លោកអ្នកអាចទាក់ទងមកក្រុមការងារ Smart ដោយផ្ញើអ៊ីមែលទៅកាន់ [email protected] ទូរស័ព្ទទៅលេខ 1204 ឬ 010 200 888 ឬចូលទៅកាន់គេហទំព័រ www.smart.com.kh/for-business ។

ស្វែងរកការច្នៃប្រឌិត និងបង្ហាញសក្តានុពលរបស់អ្នកជាមួយនឹងដំណោះស្រាយអាជីវកម្មពីSmart នៅថ្ងៃនេះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]