កូរ៉េខាងត្បូង៖ វីដេអូក្បាច់រាំដ៏ទាក់ទាញរបស់ BLACKPINK សម្រាប់បទ «How You Like That» បានបំបែកកំណត់ត្រាដោយមានការចូលមើលជាង ១.៥ ពាន់លានដងនៅលើបណ្តាញសង្គម YouTube ។
យោងតាមផលិតកម្ម YG Entertainment វីដេអូនេះសម្រេចបាននូវសមិទ្ធិផលនេះនៅថ្ងៃទី ២៧ ខែកញ្ញា ត្រឹមរយៈពេល ៣ ឆ្នាំ ២ ខែបន្ទាប់ពីការចេញផ្សាយដំបូងនៅថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២០។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនេះបង្កើតកំណត់ត្រាថ្មីមួយសម្រាប់ចំនួនអ្នកចូលមើលច្រើនជាងគេបំផុតសម្រាប់វីដេអូក្បាច់រាំ K-pop នៅលើវេទិកាមួយនេះ ជាមួយនឹងសមិទ្ធិផលនេះ BLACKPINK ឥឡូវនេះទទួលបានកំណត់ត្រាថ្មី ដែលមានវីដេអូចំនួន ៤ ដែលនីមួយ ៗ មានអ្នកចូលមើលលើស ១.៥ ពាន់លានដង។
ដោយឡែកវីដេអូបីផ្សេងទៀតគឺ បទ «DDU-DU DDU-DU» មានអ្នកចូលមើល ២.១ ពាន់លានដង បទ «Kill This Love» មានអ្នកចូលមើល ១.៨ ពាន់លានដង និង បទ «Boombaya» មានអ្នកចូលមើល ១.៦ ពាន់លានដង៕
ប្រភព៖ Allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]