កូរ៉េខាងត្បូង៖ អាចនិយាយបានថា ពិតជាមិនប្លែកនោះឡើយ សម្រាប់តារាសម្ដែងស្រី Song Hye Kyo ខណៈកាលពីថ្មីៗនេះ រូបនាងបានក្លាយជាចំណុចនៃការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារការបង្ហាញខ្លួន នៅព្រលានយន្តហោះ ប្រៀបដូចជាការសម្ដែងនៅលើឆាកបង្ហាញម៉ូត។
តាមរយៈរូបភាពដែលបានបង្ហាញឡើង តារាស្រី Song Hye Kyo បានបង្ហាញខ្លួននៅអាកាសយានដ្ឋានអន្តរជាតិ Incheon ដើម្បីធ្វើដំណើរទៅធ្វើការនៅក្រៅប្រទេស។ ប៉ុន្តែការបង្ហាញខ្លួនលើកនេះ នាងបានតុបតែងខ្លួន ពាក់អាវយឺតពណ៌ស រួមជាមួយខោខូវប៊យ និងអាវវែងពណ៌ខ្មៅ ជាពិសេស ថែមទាំងបានពាក់ស្បែកជើង វ៉ែនតាខ្មៅ និងកាន់កាបូបដែលមើលទៅមានភាពស័ក្តសមគ្នា ទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ថ្វីត្បិតតែសំលៀកបំពាក់របស់តារាស្រីរូបនេះ មើលទៅមានភាពសាមញ្ញក៏ពិតមែន ប៉ុន្តែ រូបនាងនៅតែត្រូវបានហ្វេនៗយកចិត្តទុកដាក់ ដោយសារតែរូបរាងដ៏ស្រស់ស្អាត មានមន្តស្នេហ៍ដូចតារាបង្ហាញម៉ូតដើរនៅលើផ្លូវ ដែលបានក្លាយជាមនុស្សលេចធ្លោជាងគេ នៅព្រលានយន្តហោះ៕
ប្រភព៖ Ngoisao.vn
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]