ថៃ៖ អាចនិយាយបានថា ពិតជាបានធ្វើឲ្យអ្នកគាំទ្រជាច្រើន មានការតាមដានចំពោះ តារាសម្ដែងស្រី Janie Tienphosuwan ដែលទើបតែធ្វើខួបកំណើតគម្រប់អាយុ ៤២ ឆ្នាំ កាលពីថ្មីៗនេះ ខណៈដែលនៅក្នុងនោះ រូបនាងនៅតែបានបង្ហាញពីការលេងស្ទាយ៍ដ៏ទាក់ទាញលេចធ្លោ ស្របពេលដែលបានក្លាយជាអ្នកម្ដាយកូនមួយទៅហើយ។ 

ដោយឡែក ថ្មីៗនេះវិញ តារាស្រីរូបនេះ ស្រាប់តែបានចេញមុខសាជាថ្មី ធ្វើឲ្យហ្វេនៗផ្ទុះការចាប់អារម្មណ៍ បន្ទាប់ពីបានបង្ហាញរូបថតមួយសន្លឹក ដែលមើលទៅពោរពេញដោយភាពស្រស់ស្អាត ជាមួយនឹងការតុបតែងមុខបែបស៊ិ.ច.ស៊ី បែបស៊ិចស៊ី ក៏ដូចជាការបញ្ចេញនូវ​រូប​រាង​តូចស្លីម ​រហូត​ធ្វើឲ្យមិត្ត​ភ័ក្តិ​តារា​ល្បីៗ​ បានចូលសរសើរពីភាពស្រស់ស្អាត យ៉ាងប្លែកភ្នែក ទៀតផង ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែទោះជាយ៉ាងណា ជាមួយនឹងការបង្ហាញស្ទាយ៍មួយនេះ ក៏មាន​អ្នក​លេង​អ៊ីនធឺណិត​មួយចំនួន បានបង្ហាញពីមតិ​ចម្រុះខុសៗ​ពី​គ្នា ខណៈដែលមើលទៅស្រស់ស្អាតហើយនោះ តែរូបរាងរបស់នាង ហាក់បីដូចជាស្គ.មពេកគួរឲ្យភ្ញាក់ផ្អើល ផងដែរ៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Janie
Janie
Janie
Janie
Janie

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]