បារាំង៖ តារាចម្រៀង និង សម្តែង Jisoo ដែលជាសមាជិកក្រុម BLACKPINK កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសម្រស់ដ៏ទាក់ទាញរបស់នាង នៅពេលបានបង្ហាញខ្លួន នៅវេទិកាកម្រាលព្រំ ចូលរួមការបង្ហាញម៉ូដសម្រាប់ប្រ៊េន Dior នៅប្រទេសបារាំង។

ជាក់ស្តែងតាមរយៈរូបភាពជាច្រើនសន្លឹក ដែលJisoo បានចែកចាយ ​ត្រូវ​បាន​គេ​ស្គាល់​ថា​បញ្ចេញ​សម្រស់​ស្អាត​ឡើងខ្ញង់ បាន​ទាក់ទាញ​អ្នក​រាល់​គ្នា​ដោយ​បង្ហាញ​សម្រស់​គួរ​ឱ្យ​ឈ្លក់វង្វេង ក្នុង​ឈុតរ៉ូបខ្លី​ពណ៌​ខ្មៅ វាលក្លៀកចាយរាងចេញសាច់សខ្ចី អ្វីដែលចាប់អារម្មណ៍ ការផាត់មុខស្ទីលថ្មី គួរឲ្យចូលចិត្ក ដែលនាងមិនធ្លាប់ធ្វើពីមុនមក បូករួមទៅនឹងការលេងស្ទីលសក់ប្លែកភ្នែក ដែលធ្វើឲ្យមានភាពទាក់ទាញទ្វេដងតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ទាប់ពីបានឃើញរូបថតរបស់នាង អ្នកគាំទ្រជាច្រើនបានប្រមូលផ្តុំគ្នានៅលើបណ្តាញសង្គម បញ្ចេញមតិសរសើរថា នាងពិតជាស្អាត ដូចជាតារាម៉ូដែលប៉ែកអឺរ៉ុប ចូលរួមកម្មវិធីបង្ហាញម៉ូដ ដែលធ្វើឲ្យអ្នកគ្រប់លាត់មាត់ ថែមទាំងរសនិយមការផាត់មុខថ្មីរបស់នាងដូច្នេះដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

Jisoo
Jisoo
Jisoo
Jisoo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]