ស្នេហា៖ គូស្វាមីភរិយាដែលទើបតែរៀបការរួច តែងតែប្រាថ្នាចង់កសាងគ្រួសារនិងដាក់ផែនការយកបុត្រ ប៉ុន្តែមុនសម្រេចចិត្តយកបុត្រ អ្នកគួរតែគិតលើកត្តាជាច្រើនដូចជាកត្តាអាយុ ហិរញ្ញវត្ថុ និងកត្តាផ្សេងៗទៀត។
យ៉ាងណាមិញ ក្រោយរៀបការរួច គូស្វាមីភរិយាតែងតែចង់ដឹងថាពួកគេគួរយកបុត្រនាពេលណា? ក្រោយរៀបការចំនួនប៉ុន្មានឆ្នាំ? តើគួរយកបន្ទាប់ពីរៀបការភ្លាមឬយ៉ាងណា?
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក គ្មានចម្លើយណាមួយបញ្ជាក់បានច្បាស់ថាគួរយកកូននាពេលណាជាការត្រឹមត្រូវនោះឡើយគឺអាស្រ័យលើអាយុនិងស្ថានភាពរបស់គូស្វាមីភរិយា។
ប៉ុន្តែចំណុចទី១គឺត្រូវគិតលើកត្តាអាយុ។ បើសិនអ្នករៀបការទាំងវ័យក្មេងអាយុ២០ស្ដើងគឺអ្នកអាចយកកូនបានភ្លាមៗឬចាំរហូតដល់ពីរទៅបីឆ្នាំក្រោយរៀបការ បើសិនជាស្ថានភាពហិរញ្ញវត្ថុរបស់គ្រួសារអ្នកមានលំនឹង។ ដោយឡែកបើសិនជាអ្នករៀបការមានអាយុប្រហែល៣០ឆ្នាំហើយ គឺគួរតែយកបុត្រភ្លាមៗក្រោយរៀបការ ដោយសារតែសមត្ថភាពនៃការបង្កកំណើតរបស់មនុស្សស្រីកាន់តែថយចុះ នៅពេលយើងមានវ័យកាន់តែច្រើន។
ចំណុចទី២ ត្រូវគិតលើរយៈពេលថាតើអ្នកនិងដៃគូជីវិតអ្នក ទើបតែស្រលាញ់គ្នារយៈពេលខ្លី ឬយូរមកហើយ? ព្រោះបើទើបតែស្រលាញ់គ្នា ក្រោយរៀបការរួច អ្នកអាចនឹងមិនទាន់ចង់បានបុត្រដោយសារចង់នៅផ្អែមល្ហែមតែពីរនាក់ឲ្យបានយូរសិន ខណៈអ្នកដែលស្រលាញ់គ្នាយូរមកហើយ តែងចង់យកបុត្រភ្លាមៗក្រោយរៀបការរួច។
ចំណុចទី៣ គឺស្ថិតនៅលើការពិភាក្សានិងព្រមព្រៀងរបស់គូជីវិតទាំងពីរ ថាតើ អ្នកនិងដៃគូពិតជាចង់បានបុត្រពេលនេះមែនឬ? បើសិនជាមែន អ្នកមិនចាំបាច់គិតច្រើនទេ តែបើដៃគូអ្នកមិនទាន់ចង់មានបុត្រនាពេលនេះ អ្នកគួរតែគោរពការសម្រេចចិត្តរបស់គេ ព្រោះការចិញ្ចឹមបុត្រតម្រូវឲ្យទាំងឪពុកនិងម្ដាយជួយគ្នាទៅវិញទៅមក និងមានការដាក់ផែនការច្បាស់លាស់៕
ប្រភព៖: blessourlittles
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]