កម្សាន្ត៖ ថ្មីៗនេះ តារាចម្រៀងសញ្ជាតិថៃ Lisa ដែលជាសមាជិកក្រុម Blackpink បានធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ជាខ្លាំង ទៅលើបទចម្រៀង Money ដែលជាប់កំណត់ត្រាពិភពលោក Guinness World Record។

Lisa
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ​ បទមួយនេះ ទទួលបានអ្នកស្ដាប់នៅក្នុងកម្មវិធី Sportify រហូតទៅដល់១ពាន់លានដង ដែលធ្វើឲ្យ Lisa ក្លាយជាតារាចម្រៀងទោលក្នុងវិស័យ K-pop ដំបូងគេ ដែលទទួលបានការស្ដាប់ច្រើនយ៉ាងនេះ។ មិនតែប៉ុណ្ណោះ នេះមិនមែនជាលើកទី១ទេ ដែលតារាស្រីរូបនេះ ទទួលបានកំណត់ត្រាពិភពលោកបែបនេះ។

Lisa

បន្ថែមពីនោះ Lisa ធ្លាប់ជាប់កំណត់ត្រា ដែលជាតារាចម្រៀងទោល K-pop ដំបូងគេ ដែលឈ្នះពានរង្វាន់នៅក្នុងកម្មវិធី MTV Video Music Awards ដែលជាកម្មវិធីធំក្នុងពិភពលោក។ លើសពីនោះ សមាជិកក្រុម Blackpink រូបនេះ ក៏ជាតារាKpop ដែលមានអ្នក Follow នៅក្នុង Instagram ច្រើនជាងគេផងដែរ៕

ប្រភព៖ soompi

Lisa
Lisa

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]