កម្សាន្ត ៖ ដូចប្រិយមិត្តបានជ្រាបស្រាប់ សម្រាប់វិស័យកុនក្នុងស្រុក ផលិតកម្ម LD Entertainment ទទួលបានការគាំទ្រ អស់រយៈពេលជាយូរមកហើយ ជាមួយនឹងការផលិតខ្សែភាពយន្តជាច្រើនបែប មានទាំងបែបកំប្លែង ស្នេហា អប់រំ និងរឿងភ័យរន្ធត់ជាដើម។ 

ថ្មីៗនេះ LD Entertainment ទើបតែបានចេញផ្សាយ poster ភាពយន្តថ្មី មានចំណងជើងថា ហ្វូតូកូពី (Photocopy) ជារឿងបែបភ័យរន្ធត់ ដែលមានការចូលរួមសម្ដែងដោយតារាសម្ដែងល្បីៗវ័យក្មេង កំពុងទទួលបានប្រជាប្រិយភាព ក្នុងស្រទាប់មិត្តយុវវ័យ ដូចជាលោក Heng Mengkhun កញ្ញា Sofira Deab លោក K Sinh កញ្ញា Chhay Nita លោក Lawrence កញ្ញា Pey Limey ជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព Poster រឿង ហ្វូតូកូពី (Photocopy)

យើងសង្កេតឃើញដែរថា ខ្សែរភាពយន្តថ្មីរបស់ផលិតកម្ម LD មួយនេះ ហាក់ទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកលេងបណ្ដាញសង្គមយ៉ាងច្រើន គួរឲ្យកត់សម្គាល់ ពោលគឺ មានការស៊ែរ ចែករំលែកជាហូហែ នូវរូបភាពក្រោយឆាក ដែលត្រូវបានបង្ហោះដោយ ផេចរបស់តារាសម្ដែង ផេចរោងភាពយន្ត និងផេចផ្លូវការរបស់ផលិតកម្ម ទាំងដែលរឿងនេះ មិនទាន់ចាក់បញ្ចាំងផង។

រូបភាពពីផេច តារាសម្ដែង
រូបភាពពីផេច រោងកុន
រូបភាពពីផេច រោងកុន

សូមរំលឹកផងដែរថា ខ្សែរភាពយន្តថ្មីរបស់ផលិតកម្ម LD មានចំណងជើងថា ហ្វូតូកូពី (Photocopy) នឹងចាក់បញ្ចាំងនៅគ្រប់រោងភាពយន្ត ចាប់ពីថ្ងៃទី ៥ ខែតុលានេះ តទៅ។ ចង់ដឹងថារឿងនេះ ល្អមើល ល្អខ្លាចយ៉ាងណានោះ កុំភ្លេចទិញសំបុត្រទស្សនា ទាំងអស់គ្នាណា៎៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]