កម្សាន្ត៖ ថ្មីៗនេះ កាលពីថ្ងៃទី ២៧ ខែកញ្ញាកន្លងទៅនេះ តារាស្រី Song Hye Kyo បានបង្ហាញវត្តមាននៅទីក្រុងហុងកុង នៅក្នុងព្រឹត្តិការណ៍មួយ នៃម៉ាកគ្រឿងអលង្ការដែលនាងជាអ្នកតំណាង ដែលនៅក្នុងនោះ តារាស្រីរូបនេះ ទទួលបានការចាប់អារម្មណ៍ ដោយសារតែរូបសម្រស់ដ៏លេចធ្លោរបស់នាង ផងដែរ។
បើទោះបីជា តារាស្រី Song Hye Kyo មិនបានស្លៀកសម្លៀកបំពាក់បែបប្រណីតអ្វីខ្លាំងនោះ តែរូបនាង បានក្លាយជាចំណុចលេចធ្លោ ជាមួយនឹងការគ្រឿងអលង្ការថ្លៃៗ ជាពិសេស ក៏បានជួយលើកសម្រស់របស់នាង ឲ្យកាន់តែមានភាពទាក់ទាញ ថែមទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ក្រោយពីបានបង្ហាញខ្លួនហើយ ភ្លាមៗនោះ ក៏មានអ្នកលេងអ៊ីនធឺណិត បានប្រៀបធៀបពីពេលវេលាពិសេសពីរ របស់ Song Hye Kyo នៅទីក្រុងហុងកុង កាលពី ៤ ឆ្នាំមុន ខណៈដែលបានបង្ហាញខ្លួននៅក្នុងកម្មវិធី Hong Kong Film Awards 2019 ក្នុងសម្លៀកបំពាក់ពណ៌ខ្មៅ ជាមួយនឹងការបង្ហាញលើកនេះ ដែលនាងនៅតែមានភាពស្រស់ស្អាត ដោយបានជ្រើសរើសរ៉ូបពណ៌ខ្មៅស្រដៀងគ្នា ធ្វើឲ្យហ្វេនៗចូលមកសរសើរ សម្រស់វ័យក្មេង ក្រោយពី ៤ឆ្នាំ បន្ទាប់៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]