កម្សាន្ត៖ ថ្មីៗនេះ តារាចម្រៀងនៃក្រុម Blackpink ដែលបានដើរលើវិថីសម្ដែង Jisoo កំពុងតែធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ជាថ្មីម្ដងទៀតជាមួយនឹងការចេញសម្ដែងខ្សែភាពយន្ដរបស់នាងជាលើកទី២ក្នុងនាមជាតួឯកស្រី។ តាមប្រភពបានឲ្យដឹងថា រឿងភាគថ្មីរបស់ Jisoo គឺកំពុងតែចាប់ផ្ដើមថតត្រៀមចាក់បញ្ចាំងក្នុងឆ្នាំ២០២៤ខាងមុខនេះ។
ទន្ទឹមនឹងនោះ គេបានដឹងថា រឿង Dr. Cheon and Lost Talisman គឺជាប្រភេទខ្សែភាពយន្ដភាគបែបវេទមន្ដ សិល្ប៍ ព្រេងនិទាន។ ហើយនៅក្នុងនោះផងដែរ Jisoo សម្ដែងជាតួអង្គទេពអប្សរ ដែលមានសម្រស់ស្រស់ស្អាតដាច់គេ។
លើសពីនោះ គេដឹកនាំរឿងពិតជាគិតត្រូវមែន បន្ទាប់ពីឃើញសមត្ថភាពសម្ដែង និង រូបសម្រស់ តារាស្រីរូបនេះហើយ លោកបានយកនាងធ្វើជាតួអង្គទេពអប្សរ។ ងាកមកមើលអ្នកគាំទ្រវិញ គ្រាន់តែឃើញតួឯកស្រីរូបនេះ នៅក្នុងឈុតសបែបនេះ នាំគ្នាសរសើរពេញបណ្ដាញសង្គម ហើយថែមទាំងលេងសើចទៀតថា ស្អាតដូចព្រះម៉ែគង់ស៊ីអីម៕
ប្រភព៖ ពោតផ្ទុះ - Popcornkh
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]