យល់ដឹង៖ ការហាត់ប្រាណ អាចជួយឲ្យគ្នាយើងមានសុខភាពល្អ និងមានរាងកាយសមសួន ប៉ុន្តែយើងក៏ត្រូវដឹងពីហានិភ័យមួយចំនួនដែលអាចកើតមានឡើងនៅអំឡុងពេលហាត់ប្រាណដូចគ្នា តួយ៉ាងដូចជាអាការៈគាំងបេះដូង។ ជាក់ស្តែង មានករណីស្លាប់ជាច្រើនដោយសារតែបញ្ហាគាំងបេះដូងអំឡុងពេលហាត់ប្រាណ ដូច្នេះ តើកត្តាអ្វីខ្លះដែលជាដើមចងប៉ះពាល់ដល់សុខភាពបេះដូង?
១. មិនកម្តៅសាច់ដុំ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សពិតណាស់ ការមិនកម្តៅសាច់ដុំ នៅមុនពេលធ្វើលំហាត់ប្រាណ អាចបង្កជាផលវិបាកសុខភាពធ្ងន់ធ្ងរ ហើយយើងក៏មិនត្រូវចាប់ផ្តើមលើកទម្ងន់ភ្លាមៗដែរ នៅពេលទៅដល់ក្លឹបហាត់ប្រាណភ្លាម។ ប្រសិនបើយើងកម្តៅសាច់ដុំបានល្អ នៅមុនពេលហាត់ប្រាណ នោះនឹងអាចជួយបង្កើនចង្វាក់បេះដូង និងលំហូរឈាមទៅកាន់សាច់ដុំ។ ផ្ទុយទៅវិញ បើយើងមិនកម្តៅសាច់ដុំទេនោះ យើងអាចប្រឈមនឹងហានិភ័យនៃការរងរបួស ក៏ដូចជាអាការៈគាំងបេះដូង។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
២. បញ្ចប់ដោយការហាត់ប្រាណងាយៗរយៈពេលខ្លី
ប្រសិនបើយើងមិនធ្វើលំហាត់ប្រាណងាយៗរយៈពេលខ្លី ក្រោយបញ្ចប់វគ្គហាត់ប្រាណនីមួយៗទេនោះ វានឹងអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់រាងកាយ។ ពិតណាស់ ការធ្វើលំហាត់ប្រាណងាយៗ អាចជួយឲ្យចង្វាក់បេះដូង និងសម្ពាធឈាមថយចុះ ស្របពេលដែលការរំលងទម្លាប់មួយនេះ អាចបង្កើនហានិភ័យនៃការកើតកំណកឈាម និងបណ្តាលឲ្យមានបញ្ហាគាំងបេះដូង។
៣. មិនញ៉ាំទឹកគ្រប់គ្រាន់
កង្វះជាតិទឹកក្នុងរាងកាយ អាចនាំឲ្យយើងប្រឈមនឹងបញ្ហាខ្សោះជាតិទឹកធ្ងន់ធ្ងរ ដែលអាចបណ្តាលឲ្យបេះដូងធ្វើការកាន់តែខ្លាំងក្លាជាងមុន និងបង្កើនហានិភ័យនៃការគាំងបេះដូង។ ដូច្នេះហើយ គ្នាយើងគួរញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ នៅមុនពេល អំឡុងពេល និងក្រោយពេលធ្វើលំហាត់ប្រាណរួច។
៤. ហាត់ប្រាណភ្លាមៗក្រោយញ៉ាំអាហារ
ការហាត់ប្រាណភ្លាមៗ ក្រោយញ៉ាំអាហាររួច អាចបណ្តាលឲ្យយើងប្រឈមនឹងការគាំងបេះដូងខ្ពស់។ យោងតាមក្រុមអ្នកជំនាញបានឲ្យដឹងថា ការហាត់ប្រាណលឿនពេក ក្រោយញ៉ាំអាហារ អាចបង្វែរលំហូរឈាមចេញពីក្រពះទៅកាន់សាច់ដុំរបស់យើង ដែលបង្កជាបញ្ហាពិបាករំលាយអាហារ និងបញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត។ បន្ថែមពីនេះ ទម្លាប់ខុសឆ្គងមួយនេះ ក៏អាចបង្កើនហានិភ័យនៃអាការៈគាំងបេះដូងផងដែរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធដោយ៖ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]