ភ្នំពេញ៖ អាស៊ីត Lactic គឺជាអាស៊ីតអាល់ហ្វា-អ៊ីដ្រូកស៊ី ត្រូវបានគេប្រើជាញឹកញាប់ជាមួយគ្រឿងផ្សំថែរក្សាស្បែក និងសម្រស់។ វាដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយថែរក្សាស្បែកឲ្យមានសំណើម និងជួយប្រឆាំងជាមួយបាក់តេរីអាក្រក់ដែលមាននៅលើស្បែក ហើយវាជួយបង្កើនរនាំងការពារស្បែកឲ្យកាន់តែល្អជាងមុន ហើយជួយកម្ចាត់កោសិកាស្បែកដែលងាប់។
ជាការពិតណាស់ KLEN Intimate Wash គឺទឹកអនាម័យស្រ្តីដែលមានរូបមន្ត និងបច្ចេកវិទ្យាមកពីប្រទេសកូរ៉េខាងត្បូង ដែលផលិតដោយអ្នកជំនាញជាជនជាតិកូរ៉េផ្ទាល់ ហើយមានសារធាតុផ្សំ ផ្ទុកនូវឡាក់ទិចអាស៊ីត ដែលជួយបង្កើនបាក់តេរីល្អ ដើម្បីការពារបាក់តេរីអាក្រក់ ហើយផ្ដល់នូវកម្រិត pH4.5 ក្នុងការជួយរក្សានៅកម្រិតតុល្យភាពនៅកន្លែងបន្តពូជ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទឹកអនាម័យស្រ្តី ក្លិន ជាប្រភេទទឹកអនាម័យស្រាលស្រទន់សំរាប់ប្រើប្រាស់ជាប្រចាំថ្ងៃ និងត្រូវបានពិសោធន៍ ធ្វើតេស្តដោយខាងឡាបូត្រឹមត្រូវ និងច្បាស់លាស់ ហើយបញ្ជាក់ថាមានសុវត្ថិភាពក្នុងការប្រើប្រាស់។
គួរបញ្ជាក់ផងដែរ ក្លិន មិនមែនជាសាប៊ូទេ។ ប្រើប្រាស់ ក្លិន ជារៀងរាល់ថ្ងៃរយៈពេលត្រឹមតែ ៥ថ្ងៃ នោះលោកអ្នកនិងមានអារម្មណ៍ថាខុសប្លែក។ ហើយគួររំលឹកផងដែរថា បច្ចុប្បន្ននេះបវរកញ្ញាវ័យក្មេង សុខ និដាណាត់ និង ឌៀប សូហ្វៀរ៉ា គឺជាទូតសុច្ឆន្ទៈរបស់ទឹកអនាម័យស្ត្រី ក្លិន ផងដែរ។
អំពី ក្លិន (KLEN)
KLEN គឺជាម៉ាកយីហោមួយ ដែលស្ថិតនៅក្រោមក្រុមហ៊ុននៅក្នុងស្រុក គឺក្រុមហ៊ុន Khmer Household & Healthcare Co, Ltd។ ក្លិន (KLEN) មានផលិតផលជាច្រើនប្រភេទដូចជា ទឹកអនាម័យស្ត្រី សាប៊ូកក់សក់បុរស-នារី សាប៊ូបោកខោអាវ និងសាប៊ូលាងដៃផងដែរ។ គ្រប់ផលិតផល របស់ក្លិន (KLEN) ផ្សំឡើងពីវត្ថុធាតុដើម រូបមន្ត និងអ្នកជំនាញមកពីប្រទេសកូរ៉េ។ បច្ចុប្បន្ន ក្លិន (KLEN) បានជាប់ចំណាត់ថ្នាក់លេខ១ ផលិតផលដែលមានការប្រើប្រាស់ពេញនិយមជាងគេនៅក្នុង ប្រទេសកម្ពុជា នោះក៏ព្រោះតែក្លិនផ្តោតលើគុណភាព និងសុវត្ថិភាពជាចំបង។ សព្វថ្ងៃ ក្លិន (KLEN) បានចរាចរណ៍ផលិតផលរបស់ខ្លួនលក់នៅលើទីផ្សារប្រមាណជា ៣៥០០ កន្លែង នៅទូទាំង ២៥ ខេត្ត ក្រុង៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]