ភ្នំពេញ៖ កាលពីថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២៣ កន្លងមកនេះ ក្នុងព្រឹត្តិការណ៍ចាប់ដៃគូពាណិជ្ជកម្ម “ជំនួបធុរៈកិច្ចសុខុមាលភាពទេសចរណ៍រវាងប្រទេសថៃនិងកម្ពុជា” ដែលរៀបចំដោយ សមាគមន៍ទេសចរណ៍ថៃ - ការិយាល័យហូជីមិញ ដែលប្រព្រឹត្តទៅនៅ សណ្ឋាគារ អ៊ូកវូឌ ព្រីមៀរ ភ្នំពេញ កម្ពុជា ដែលមានគោលបំណងជំរុញឱ្យយកចិត្តទុកដាក់លើវិស័យសុខុមាលភាពទេសចរណ៍ក្នុងប្រទេសថៃ។
ដោយមានការចូលរួមពីសំណាក់វត្តមានដ៏ខ្ពង់ខ្ពស់នៃគណៈអធិបតី ឯកឧត្តម ឆឺគៀត អាត់ថៈកន ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា លោក នីរ៉ាវ៉ាត់ រាំងស៊ីកាន់ចាណា អគ្គទីប្រឹក្សាពាណិជ្ជកម្ម ប្រចាំស្ថានទូតនៃព្រះរាជាណាចក្រថៃ លោកស្រី សុប៊ាកាន យ៉តឈុន ប្រធានសមាគមន៍ទេសចរណ៍ថៃ - ការិយាល័យហូជីមិញ ព្រមទាំងវត្តមាននៃពាណិជ្ជករក្នុងស្រុក និងពាណិជ្ជករថៃផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រទេសថៃត្រូវបានទទួលស្គាល់ជាយូរមកហើយថាជាប្រទេសដ៏ឆ្នើមមួយក្នុងពិភពលោកលើសេវាថែទាំសុខភាព និងសុខុមាលភាព។ ជាមួយនឹងមជ្ឈមណ្ឌលវេជ្ជសាស្ត្រលំដាប់ថ្នាក់ពិភពលោកនៅទូទាំងប្រទេស ការព្យាបាលវេជ្ជសាស្រ្តតាមស្តង់ដារខ្ពស់ និងមន្ទីរសម្រាកព្យាបាលដែលមានឈ្មោះល្បីល្បាញ។ មូលហេតុទាំងនេះហើយ ដែលបានប្រែក្លាយប្រទេសថៃទៅជាគោលដៅចម្បងសម្រាប់បុគ្គលដែលស្វែងរកការថែទាំសុខភាពរាងកាយ ភាពក្មេងជាងវ័យ និងសុខុមាលភាពក្នុងការរស់នៅផងដែរ។
ឧស្សាហកម្មផ្នែកសុខុមាលភាពទេសចរណ៍របស់ប្រទេសថៃកំពុងមានការរីកចម្រើន ដោយផ្តល់ជូននូវការព្យាបាលដែលមានតម្លៃសមរម្យ និងគ្រូពេទ្យដែលមានវិជ្ជាជីវៈនិងជំនាញច្បាស់លាស់។ ដោយមានការជឿជាក់ថា ទីផ្សារកម្ពុជាពិតជាមានសារៈសំខាន់ ដោយភ្ញៀវទេសចរណ៍នៅកម្ពុជាចំណាយច្រើនបំផុតលើសេវាថែទាំសុខភាព ដែលជួយជម្រុញវិស័យសេដ្ឋកិច្ចរបស់ប្រទេសថៃ នាំឱ្យមានការកើនឡើងក្នុងការព្យាបាលជម្ងឺ។
Chiang Mai - Digital detox
ប្រទេសថៃកំពុងប្រែក្លាយខ្លួនទៅជាមជ្ឈមណ្ឌលវេជ្ជសាស្រ្ដ ដោយលើកកម្ពស់លើវិស័យសុខុមាលភាពទេសចរណ៍ និងការព្យាបាលតាមរយៈផែនការដ៏ទូលំទូលាយមួយដែលរួមមានការសហការជាមួយប្រព័ន្ធអេកូឡូស៊ីអាជីវកម្មវេជ្ជសាស្ត្រ។
មន្ទីរពេទ្យ Bumrungrad ដែលជាមន្ទីរពេទ្យ JCI ដំបូងបង្អស់របស់ប្រទេសថៃ និងជារូបតំណាងនៃទេសចរណ៍ផ្នែកវេជ្ជសាស្រ្តពិភពលោក ដោយបម្រើអ្នកជម្ងឺជាង 1.1 លាននាក់ជារៀងរាល់ឆ្នាំ។ ត្រូវបានគេទទួលស្គាល់ថាជាមន្ទីរពេទ្យមួយដែលទទួលបានការពេញចិត្តពីសំណាក់អ្នកជម្ងឺបរទេសប្រចាំប្រទេសថៃ ដែលផ្តល់នូវការសម្របសម្រួលផ្នែកវេជ្ជសាស្រ្ដ និងសេវាកម្មបកប្រែសម្រាប់ភ្ញៀវអន្តរជាតិ។ មជ្ឈមណ្ឌលសុខភាពវិទ្យាសាស្ត្រ VitalLife Wellness លើកកម្ពស់ឱសថសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន និងគំនិតផ្តួចផ្តើមបង្ការជំងឺសម្រាប់ភាពសុខសប្បាយនិងប្រឆាំងភាពចាស់។
មន្ទីរពេទ្យដ៏ល្បីឈ្មោះមួយកន្លែងនៅក្នុងប្រទេសថៃគឺ មន្ទីរពេទ្យ Siriraj ដែលបម្រើការជាវិទ្យាស្ថានវេជ្ជសាស្ត្ររបស់ប្រទេស និងឯកទេសផ្នែកឱសថបុរាណថៃ (Si-CATTM)។ មហាវិទ្យាល័យនៃមន្ទីរពេទ្យខិតខំបង្កើតនិស្សិតបញ្ចប់ការសិក្សាដែលមានសមត្ថភាព ចូលរួមក្នុងការស្រាវជ្រាវ ផ្តល់ជូននូវការថែទាំវេជ្ជសាស្រ្តកម្រិតខ្ពស់ និងគាំទ្រដល់កម្រិតជីវភាពរស់នៅខ្ពស់។ Siriraj H Solutions ផ្តល់ជូននូវគ្លីនិកស្តារនីតិសម្បទា ដោយផ្តោតលើការថែទាំបង្ការ និងតុល្យភាពជីវិតរួមបញ្ចូលគ្នា។ ប្រើប្រាស់ដោយបច្ចេកវិជ្ជាវេជ្ជសាស្រ្ដទំនើបសម្រាប់ការពិនិត្យសុខភាពប្រកបដោយភាពច្នៃប្រឌិត ការស្ដារសុខភាពឡើងវិញ និងការពារការចុះខ្សោយនៃប្រព័ន្ធរាងកាយ ទន្ទឹមនឹងនោះក៏ផ្តល់នូវកម្មវិធីថែទាំខ្លួនបែបឯកជនផងដែរ។
មន្ទីរពេទ្យ PatRungsit Hospital Group ផ្តល់ជូននូវសេវាកម្មគ្លីនិកដ៏ធំទូលាយ ដោយផ្តោតសំខាន់ទៅលើសុខភាពស្ត្រី-បុរស ឯកទេសជម្ងឺកុមារ ការវះកាត់សន្លាក់ឆ្អឹងបាក់បែក និងព្យាបាលជម្ងឺឌីសឆ្អឹងលីនគៀបសរសៃប្រសាទបែបមុខរបួសតូច (MIS)។
Patrangsit Hospital Group
មន្ទីរពេទ្យ Ruamjairak ដែលមានទីតាំងស្ថិតនៅ Sukhumvit ផ្លូវលេខ 62 ទីក្រុងបាងកក ផ្តល់ជូននូវសេវាវេជ្ជសាស្រ្តជាច្រើន រួមមាន អេកូសាស្ត្រសរសៃឈាម មជ្ឈមណ្ឌលពិគ្រោះជម្ងឺបេះដូង និង គ្លីនិកជំងឺបេះដូងនិងសរសៃឈាម ដោយធានាបាននូវការព្យាបាលសរសៃឈាមបេះដូងបានទាន់ពេលវេលា និងមានប្រសិទ្ធភាពសម្រាប់ការសង្គ្រោះជីវិត។
មន្ទីរពេទ្យ Phayathai Sriracha ដែលស្ថិតនៅខេត្តឈុនបុរី គឺជាមន្ទីរពេទ្យលំដាប់ថ្នាក់នៃក្រុមសេវាកម្មវេជ្ជសាស្ត្របាងកក ឌូស៊ីត ផ្តល់ជូននូវឧបករណ៍វេជ្ជសាស្ត្រទំនើប និងបច្ចេកវិទ្យាថ្មី រួមទាំងមជ្ឈមណ្ឌលវះកាត់កែសម្ផស្សដែលមានជំនាញផ្នែកសោភ័ណភាពសុដន់ និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រប្រឆាំងភាពចាស់។
Pyathai-Plastic And Aesthetic Center
គ្លីនិក Kongju ដែលជាជាមជ្ឈមណ្ឌលថែរក្សាសម្រស់ និងវះកាត់កែសម្ផស្ស ផ្តល់សេវាកម្មជាច្រើនរួមមាន វះកាត់ច្រមុះ កែបបូរមាត់ វះកាត់ភ្នែក និងលើកបន្តឹងផ្ទៃមុខ ផ្តល់ជូននូវការព្យាបាលដល់អ្នកជំងឺទូទាំងប្រទេសថៃ ព្រមទាំងបណ្តាប្រទេស សិង្ហបុរី ចិន ឡាវ មីយ៉ាន់ម៉ា និងកម្ពុជា។
មន្ទីរពេទ្យ Masterpiece ជាមន្ទីរពេទ្យវះកាត់កែសម្ផស្សឈានមុខគេមួយ ដែលត្រូវបានគេស្គាល់យ៉ាងច្បាស់សម្រាប់សោភ័ណភាពផ្ទៃមុខ និងដងខ្លួន រួមទាំង គ្លីនិកសក់ ដ៏ល្បីល្បាញ ដែលផ្តល់ជូននូវការប្តូរសក់ និងការព្យាបាលសក់ប្រកបដោយវិជ្ជាជីវៈ។
នៅតំបន់ភាគខាងជើងនៃប្រទេសថៃ World Grow Organic Farm ផ្តល់ជូននូវផលិតផល និងសេវាកម្មសរីរាង្គចម្រុះ លើកកម្ពស់សុខុមាលភាព និងសុខុមាលភាពកសិកម្ម។ ជាមជ្ឈមណ្ឌលសម្រាប់ការកែច្នៃផលិតផលកសិកម្ម ជាកសិដ្ឋានដែលជួយលើកកម្ពស់ចំណេះដឹង និងបំផុសគំនិតយុវជនជំនាន់ក្រោយ ដើម្បីទទួលបាននូវបទពិសោធន៍ពីភាពសាមញ្ញនៃជីវិតកសិកម្ម និងសហគមន៍មូលដ្ឋាន ឱបក្រសោបធម្មជាតិ និងនិរន្តរភាពបរិស្ថាន។
បន្ទាប់ពីមានជម្ងឺរាតត្បាត កូវីដ-១៩មក វិស័យថែទាំសុខភាពមានភាពនិន្នាការលេចធ្លោគួរឲ្យកត់សម្គាល់។ ប្រជាពលរដ្ឋចាប់ផ្តើមយកចិត្តទុកដាក់កាន់តែខ្លាំងចំពោះសុខុមាលភាពរបស់ពួកគាត់ មិនថាសុខភាពផ្នែករាងកាយ ផ្លូវចិត្ត ឬសតិអារម្មណ៍ ហើយស្វែងរកជម្រើសសមស្របដែលបំពេញតម្រូវការដ៏ជាក់លាក់។ ក្រៅពីប្រព័ន្ធវេជ្ជសាស្រ្ដទំនើប និងជម្រើសដ៏ធំទូលាយសម្រាប់សេវាសុខភាពដែលអាចបំពេញតម្រូវការអ្នកដែលត្រូវការទាំងអស់នោះ ភ្ញៀវទេសចរណ៍នៅពេលដែលជ្រើសរើសធ្វើដំណើរទៅប្រទេសថៃសម្រាប់គោលបំណងសុខភាព និងសុខុមាលភាពនៅតែអាចរួមបញ្ចូលគ្នានូវដំណើរកម្សាន្តរបស់ពួកគេជាមួយនឹងការដើរលេងកម្សាន្តលំហែអារម្មណ៍បានដូចគ្នា។ ក្រៅពីទីក្រុងបាងកក ក៏មានគោលដៅទេសចរណ៍ជាច្រើនទៀតរបស់ប្រទេសថៃ ដូចជា ឈៀងម៉ៃ ភូកេត ក្រាប៊ី សាមុយ និងហួហ៊ីនជាដើម ដែលស័ក្តសមនឹងនិន្នាការទេសចរណ៍សុខភាព និងសុខុមាលភាពទាំង ១០ របស់ពិភពលោកនាពេលបច្ចុប្បន្ន ដូចជា អ្នកប្រឹក្សាយោបល់ផ្នែកសុខភាពក្នុងស្រុក (Local wishdom of health and wellness) / ការរស់នៅនិងបរិភោគទឹកស្អាត (Wellness & Water) / ដំណើរកម្សាន្តជាលក្ខណៈក្រុមហ៊ុន (Wellness Company Outing) / ដំណើរស្វែងរកភាពស្ងប់សុខផ្លូវអារម្មណ៍ (Wellness Spiritual) / ការដាំដើមឈើ (Plant Based Therapy) / ការព្យាបាលសត្វ (Animal Therapy) / លំហែសុខភាពផ្លូវចិត្ត (Emotional Wellness) / កាត់បន្ថយការប្រើប្រាស់អេឡិចត្រូនិច (Digital Detox) / ការព្យាបាលផ្តាច់គ្រឿងស្រវឹង (Alcohol Free Therapy) និង ជំនួបទេសចរណ៍សុខភាពផ្នែកវេជ្ជសាស្រ្ដ (Wellness Meet Medical Tourism)។
Na Thon Beach, Ko Samui, Surat Thani
ភ្ញៀវទេសចរណ៍អាចធ្វើដំណើរទៅកាន់តំបន់ទាំងនោះដើម្បីសម្រាកលំហែកាយ ពង្រឹងសុខភាពផ្លូវចិត្ត នាំមកនូវតុល្យភាពក្នុងជីវិត បញ្ចូលនិងបង្កើនថាមពលជីវិត ដូច្នេះបន្ទាប់ពីដំណើរកម្សាន្តនេះបានបញ្ចប់ ភ្ញៀវទេសចរណ៍នឹងពោរពេញដោយភាពស្រស់ស្រាយ និងទទួលបានថាមពលវិជ្ជមាន ដើម្បីបន្តបង្កើតរឿងល្អៗក្នុងជីវិត៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]