យល់ដឹង៖ គ្មាននរណានៅក្នុងលោក ដែលមិនចង់ក្លាយជាអ្នកមានទ្រព្យស្តុកស្តម្ភនោះទេ ព្រោះការមានប្រាក់មានទ្រព្យអាចជួយឲ្យជីវិតរស់នៅរបស់មនុស្សកាន់តែងាយស្រួលថែមមួយកម្រិតទៀត និងមានគុណភាពនៃការរស់នៅខ្ពស់។យ៉ាងណាមិញ មានទម្លាប់និងគន្លឹះខ្លះៗដែលអ្នកគួរតែអនុវត្តន៍តាមបើសិនជាអ្នកចង់ក្លាយជាអ្នកមានទ្រព្យ៖ ១. សន្សំសំចៃ
សន្សំសំចៃជាវិធីមួយដែលជួយឲ្យអ្នករក្សាទុកប្រាក់នៅជាមួយអ្នកបានយូរ ក៏ដូចជាជួយឲ្យអ្នកឆាប់សន្សំប្រាក់បានកាន់តែច្រើន។ ពេលអ្នកទៅទិញអ្វីមួយនៅហាង ឬនៅតាមផ្សារ សូមសន្សំសំចៃដោយការតថ្លៃ ឬទិញរបស់បញ្ចុះតម្លៃ។ បើសិនជាអ្នកឃើញឡានស៊េរីទំនើបចេញថ្មី ឬទូរស័ព្ទចេញថ្មី សូមសង្កត់ចិត្តកុំចង់បានរបស់អស់ទាំងនោះ។ អ្នកត្រូវចាយប្រាក់ធ្វើម៉េចឲ្យតិចជាងចំណូលរបស់អ្នក និងរំលែកប្រាក់មួយផ្នែកសម្រាប់សន្សំ។
២. បណ្ដាក់ទុន
ការសន្សំសំចៃតែមួយមុខនៅមិនទាន់គ្រប់គ្រាន់ទេ បើសិនជាអ្នកចង់ក្លាយជាអ្នកមានទ្រព្យតែត្រូវសម្លឹងរកមើលឱកាសបណ្ដាក់ទុន នៅលើវិស័យនានាដូចជាអចលនទ្រព្យ ឬទិញរបស់មានតម្លៃទុកដូចជា មាស ប្រាក់ ជាដើម ដើម្បីទុកលក់ចេញនៅពេលហាងឆេងឡើងថ្លៃ។
៣. បន្តរៀនសូត្រ
ការសិក្សារៀនសូត្រអាចធ្វើឡើងពេញមួយជីវិតរបស់យើង ដូច្នេះអ្នកមិនត្រូវឈប់រៀនសូត្រស្វែងយល់ពីបច្ចុប្បន្នភាពនៃពិភពលោកដែលយើងកំពុងរស់នៅនោះឡើយ។ អ្នកក៏គួរសិក្សាឲ្យបានស៊ីជម្រៅពីច្បាប់ហិរញ្ញវត្ថុ ក៏ដូចជាការបណ្ដាក់ទុន និងគំនិតល្អៗជាច្រើនចែករំលែកដោយមហាសេដ្ឋីក្នុងពិភពលោក។
៤. ត្រូវតែមានប្រាក់ទុកសម្រាប់ពេលអាសន្ន
ក្រៅពីប្រាក់សម្រាប់ទុកសន្សំ អ្នកក៏គួររំលែកខ្លះទុកសម្រាប់ករណីអាសន្ន ពេលដែលអ្នកចួបនឹងបញ្ហាធំ។
៥. ព្យាយាមស្វែងរកវិធីរកប្រាក់ផ្សេងៗទៀត
ក្រៅពីការងាររបស់អ្នកប្រចាំថ្ងៃ អ្នកគួរតែសម្លឹងរកមើលឱកាសដែលអ្នកអាចរកប្រាក់បានតាមវិធីផ្សេងៗមិនថា ធ្វើការងារផាតថាម ឬ ធ្វើការងារតាមអនឡាញដូចជាអ្នកផ្សព្វផ្សាយផលិតផល ឬលក់របស់របរតាមអនឡាញជាដើម៕
ប្រភព៖: navi
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]