កូរ៉េខាងត្បូង៖ បន្ទាប់ពីទទួលបានជោគជ័យនៃបទចម្រៀងដំបូងរបស់លោក ដែលមានចំណងជើងថា «Seven» តារាប្រុស Jungkook ក្រុម BTS ទើបតែចេញបទថ្មី «3D» កាលពីម្សិលមិញនេះ។
ជាក់ស្តែង ដែលបានបទចម្រៀងទាំងពីរនេះ បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងនិងបង្កើតឱ្យមានការភ្ញាក់ផ្អើលគួរឱ្យកត់សម្គាល់ ទៅនឹងបទទោលរបស់តារាប្រុស ក្រោយពីចាប់អាជីពជាតារាចម្រៀងក្នុង ២០២៣ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយចាប់អារម្មណ៍លើការចេញផ្សាយបទចម្រៀងចុងក្រោយ Jungkook បានអង្គុយជាមួយ Audacy ដើម្បីពិភាក្សាអំពីផែនការរបស់គាត់សម្រាប់ឆ្នាំ ២០២៣ ដោយក្នុងនោះ លោកបានលើកឡើងថា យល់ដឹងអំពីបទពិសោធន៍របស់ខ្លួនក្នុងនាមជាសិល្បករទោល ហើយបានឆ្លុះបញ្ចាំងពីក្តីស្រលាញ់ និងការគាំទ្រដ៏លើសលប់ដែលគាត់ទទួលបានរហូតមកដល់ពេលនេះ។
អ្វីដែលគួរឱ្យរំភើប លោកបានទម្លាយ ក្នុងបទសម្ភាសន៍គឺការប្រកាស អំពីអាល់ប៊ុមទោលរបស់លោក ដែលគ្រោងនឹងចេញនៅចុងឆ្នាំនេះ។ ដោយអំឡុងពេលសម្ភាសន៍ ពិធីករសួរ Jungkook ថា «តើអ្នកកំពុងស្វែងរកអ្វីដល់ចុងឆ្នាំ 2023?» ដោយ Jungkook ក៏បានឆ្លើយភ្លាមៗថា៖
ក្រោយពីប្រកាសបែបនេះ ព័ត៌មាននេះបានធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម ជាពិសេសហ្វេណបានបង្ហាញពីក្តីរំភើបរបស់ពួកគេ ខណៈដែលពួកគេទន្ទឹងរង់ចាំអាល់ប៊ុមថ្មីរបស់ Jungkook ដែលនឹងចេញនៅចុងឆ្នាំ ២០២៣។
ប្រភព៖ Allkpop
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]