ស្នេហា៖ ទំនាក់ទំនងគូស្នេហ៍តែងតែមានពេលសប្បាយចិត្តនិងពេលកើតទុក្ខ ហើយក្នុងស្ថានការណ៍ខ្លះទៀតគឺ អ្នកចាប់ផ្ដើមមិនទុកចិត្តដៃគូរបស់អ្នកនោះឡើយ និងតែងតែគិតច្រើនថាគេទៅរកអ្នកទីបី។ ដូច្នេះហើយទើបអ្នកព្យាយាមតាមដានគេ ដូចជាលួចឆែកទូរស័ព្ទផ្ទាល់ខ្លួនរបស់គេជាដើម។

រូបភាពតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ សំណួរមួយសួរថា តើអ្នកគួរលួចឆែកទូរស័ព្ទផ្ទាល់ខ្លួនរបស់គូស្នេហ៍អ្នកដោយគ្មានការអនុញ្ញាតដែរឬទេ? ចម្លើយគឺ អ្នកមិនគួរលួចឆែកទូរស័ព្ទផ្ទាល់ខ្លួនរបស់គូស្នេហ៍អ្នកនោះឡើយ ព្រោះទោះបីជាគេជាសង្សារ ឬស្វាមីឬភរិយារបស់អ្នក ក៏គេនៅតែមានសិទ្ធិផ្ទាល់ខ្លួន។

រូបភាពតំណាង

ម្យ៉ាងទៀតទង្វើដែលអ្នកលួចឆែកទូរស័ព្ទគេនេះ គឺបង្ហាញច្បាស់ហើយថាអ្នកមិនទុកចិត្តគេ ហើយបើសិនជាគេចាប់បាននាថ្ងៃណាមួយ នឹងបង្កជម្លោះខ្លាំងមិនខាន។ អ្នកត្រូវចងចាំថា រាល់មនុស្សម្នាក់ៗសុទ្ធតែមានរឿងផ្ទាល់ខ្លួនរបស់គេ ដូច្នេះបើសិនអ្នកមានការគោរពចំពោះគេ សូមកុំព្យាយាមទៅរញ៉េរញ៉ៃនឹងទូរស័ព្ទផ្ទាល់ខ្លួនរបស់គេ។

រូបភាពតំណាង

ជំនួសមកវិញ បើសិនអ្នកចង់ដឹងរឿងអ្វីមួយ សូមសួរគេត្រង់ៗថានិយាយជាមួយអ្នកណាខ្លះជាប្រចាំថ្ងៃ ឬក៏អ្នកអាចដោះដូរទូរស័ព្ទគ្នាឲ្យគេមើលរបស់អ្នកហើយអ្នកមើលរបស់គេជាដើម ប៉ុន្តែបើសិនអ្នកសុំមើលហើយតែគេមិនឲ្យមើល គឺអាចមានអ្វីមួយគួរឲ្យសង្ស័យនៅក្នុងនោះ។

រូបភាពតំណាង

សរុបមក វាមិនមែនជាជម្រើសល្អទេក្នុងការលួចឆែកទូរស័ព្ទអ្នកដទៃ មិនថាម្នាក់នោះជាគូស្នេហ៍ គ្រួសារ មិត្តភក្តិ ឬអ្នកដទៃផ្សេងៗនោះឡើយ៕  

ប្រភព៖: thrivingcenterofpsych

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]