រូបភាព

ដូចដែលយើងដឹងហើយថា Honda Dream ទទួលបាននូវការជឿជាក់បំផុត និងជាម៉ូតូដែលប្រកបដោយមោទកភាពសម្រាប់ប្រជាជនកម្ពុជា។ អស់រយៈពេលជាយូរមកហើយដែល Honda Dream នៅតែស្ថិតនៅក្នុងបេះដូងនៃប្រជាជនកម្ពុជាគ្រប់ជំនាន់ ហើយនៅតែឈរកំពូលតារាងលេខ១ ក្នុងការលក់ ជាច្រើនឆ្នាំជាប់ៗគ្នានៅលើទីផ្សារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយមានការគាំទ្រពីសំណាក់អតិថិជនជាច្រើននៅទូទាំងប្រទេស និងដើម្បីជាការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង នៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៣ ក្រុមហ៊ុនបានរៀបចំមហាព្រិត្តិការណ៌សម្ពោធ ជាផ្លូវការនូវម៉ូតូ ហុងដា DREAM ដែលមានការផ្លាស់ប្តូរថ្មីកាន់តែប្រណិត ជាមួយបច្ចេកវិទ្យាទំនើបទាន់សម័យ ក្រោមគោលគំនិត “THE LEGEND OF LEGENDS” ដែលបញ្ជាក់ពីកិត្យានុភាពសុះសាយ និង គុណតម្លៃជានិរន្ត របស់ហុងដា DREAM  ប្រកបដោយភាពប្រណិតឥតខ្ចោះ ដែលមិនអាចកាត់ថ្លៃបាន។

រូបភាព

លោក បេ​ន កៀ​ស្រ៊ី​ថា​ណា​កន (Ben Kiasrithanakorn), ប្រធាន​ក្រុមហ៊ុន N.C.X បាន​មានប្រសាសន៍ថា ជាការពិតណាស់ Honda Dream បានទទួលចំណាត់ថ្នាក់លេខ១ លក់ដាច់បំផុតក្នុងរយះពេល៣០ឆ្នាំជាប់ៗគ្នាជាមួយនឹងចំនួនលក់បានរហូតដល់ ៣,១៦៤,៩៦៧ គ្រឿងរហូតមកដល់បច្ចុប្បន្ន។

រូបភាព

អ្វីដែលពិសេសជាងនេះ ហុងដា  DREAM បានបំពាក់ដោយបច្ចេកវិទ្យា PGM-FI   ជាបច្ចេកវិទ្យាទំនើបរបស់ប្រទេសជប៉ុនដែលផ្តល់ថាមពលដល់ដំណើរការម៉ាស៊ីន បង្កើតនូវភាពធន់របស់ម៉ាស៊ីន ធ្វើអោយម៉ាស៊ីនមានកម្លាំងខ្លាំង សន្សំសំចៃប្រេង ស្របតាមគោលការណ៍បរិស្ថានរបស់កម្ពុជានៃបទប្បញ្ញត្តិនៃការបំភាយ‌ឧស្ម័នអឺរ៉ូ ៣ ចំពោះបរិស្ថាននៃការកាត់បន្ថយឩស្ម័នកាបូនរបស់ប្រទេសកម្ពុជា ។ លោកក៏បន្តទៀតថា “ ក្រុមហ៊ុន N.C.X នឹងធ្វើឲ្យ ហុងដា DREAM កាន់តែប្រសើរឡើង ដែលសាកសមនឹងតម្រូវការ និងនៅតែជាជម្រើសទី១  របស់ប្រជាជនកម្ពុជារហូតទៅ’’

រូបភាព
រូបភាព

យើងសង្កេតឃើញថា ក្នុងមហាព្រិត្តិការណ៌ដ៏អស្ចារ្យនេះ មានការចូលរួមដោយតារាល្បីៗជាច្រើនរូបធ្វើឲ្យកម្មវិធីកាន់តែគគ្រឹគគគ្រេង។

រូបភាព

អតិថិជន​ទាំងអស់​អាច​រក​ទិញ​បាន​នៅ​គ្រប់​បណ្ដា​ហាង​លក់​ម៉ូតូ​ហុងដា​ទាំងអស់​នៅ​ទូទាំងប្រទេសចាប់ពី​ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៣ នេះ​តទៅ​។​

​លេខ​ទំនាក់ទំនង​សម្រាប់​ព័ត៌មាន​បន្ថែម​៖ 010 922 922

Web: https://www.ncxhonda.com/motorcycles/kh/AND125MDR-CA

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]