បាត់ដំបង​៖ រដ្ឋបាលខេត្តបាត់ដំបង​ សូមជម្រាបជូនថា ដោយផ្អែកលើស្ថានភាពបច្ចុប្បន្ន កម្រិតទឹកស្ទឹងសង្កែ នៅស្ថានីយ៍ក្រុងបាត់ដំបង និងតាមបណ្ដោយដងស្ទឹង សង្កែ បាននឹងកំពុងឡើងជិតដល់កម្រិតប្រកាសអាសន្នហើយ។

ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ សូមប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយដងស្ទឹងសង្កែក្នុងស្រុកសំឡូត ស្រុកបាណន់ ក្រុងបាត់ដំបង ស្រុកសង្កែ និងស្រុកឯកភ្នំ ជាពិសេសបងប្អូនដែលរស់នៅក្នុងតំបន់ងាយរងគ្រោះ មេត្តាបង្កើនការប្រុង ប្រយ័ត្នខ្ពស់ ដោយត្រូវរៀបចំសម្ភារ ឯកសារសំខាន់ៗ និងស្វែងរកទីទួលសុវត្ថិភាព ដែលនៅក្បែរបំផុត និងសូមរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមូលដ្ឋាន ក្នុងករណីទទួលរងនូវការលិចលង់ណាមួយកើតមានឡើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមគ្នានេះដែរ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ ត្រៀមរៀបចំផែនការ អន្តរាគមន៍ និងត្រៀមរៀបចំទីទួលសុវត្ថិភាពឱ្យបានសមរម្យ ត្រៀមបម្រុងសម្រាប់ការជម្លៀសប្រជាពលរដ្ឋ រងគ្រោះ និងផ្សព្វផ្សាយ ណែនាំឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់លើបញ្ហាអនាម័យ ដើម្បីចៀសវាងពីបញ្ជ ជំងឺឆ្លងផ្សេងៗ។

អាស្រ័យហេតុនេះ​​ សូមសាធារណជន បងប្អូន ប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបជាព័ត៌មាន នឹងចូលរួមសហការជាមួយអាជ្ញាធរ ភូមិ ឃុំ សង្កាត់ ក្រុង ស្រុក ក្នុងការឆ្លើយតបនឹងគ្រោះមហន្តរាយ ឬឧប្បត្តិហេតុផ្សេងៗ បានទាន់ពេលវេលា និងមានប្រសិទ្ធភាព៕

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង​

សេចក្តីជូនដំណឹង
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]