រាជធានីភ្នំពេញ ៖ ជឿជាក់ថា បងប្អូនភាគច្រើន ប្រាកដជាបានស្គាល់ តារាស្រីកំពុងមានឥទ្ធិពលនៅក្នុងស្រទាប់យុវវ័យ កញ្ញា ជា ស្រីនា ដែលត្រូវគេស្គាល់ច្បាស់ជាកូនស្រីច្បងម្ចាស់ហាងកាត់ដេរប្រណីតនារី និងជាម្ចាស់សម្អាងការប្រណីតនារីទាំងវ័យក្មេង ព្រមជាគូដណ្តឹងតារាប្រុស ហេង សុខវិសាល ថែមទៀតផង។
អ្វីដែលមិននឹកស្មាននោះ ផ្តើមពីYouTuber រយៈពេលជាង៤ឆ្នាំ ពេលនេះ ប្រជាប្រិយភាពរបស់តារាស្រីវ័យ២២ឆ្នាំ ជា ស្រីនា កំពុងធ្វើឲ្យកក្រើកស្រទាប់អ្នកលេងបណ្តាញសង្គម តាមរយៈការទទួលបានពានរង្វាន់ Beauty and Health Influencer ពី HOFS Award នៅឯប្រទេសសិង្ហបុរី។
ជាមួយគ្នានោះ ស្រីនា បានបង្ហោះរូបភាព និង សារមួយបង្ហាញពីក្ដីរំភើប អរគុណទៅដល់អ្នកគាំទ្រ ដែលនាងបានឈរជើងមកដល់ថ្ងៃនេះ ក៏ព្រោះតែមានមហាជនគាំទ្រ។ លើសពីនោះ តារាស្រីឆ្នើមរូបនេះ បានសរសេរលើកទឹកចិត្តទៀតថា បើសិនជាអ្នកជឿជាក់ថាខ្លួនឯងអាចធ្វើបាន នោះអ្នកនឹងធ្វើវាបាន៕
ប្រភព៖ SreyNea Nea
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]