កម្សាន្ត៖ ជាការពិតណាស់ កាលពីថ្មីៗកន្លងទៅនេះ តារាចម្រៀងប្រុសដ៏ល្បីល្បាញ​ Jungkook ដែលជាសមាជិកពៅនៃក្រុម BTS បានចេញចម្រៀងថ្មីមួយបទទៀតធ្វើឲ្យកក្រើកវិស័យ K-pop។ ជាពិសេស បទ 3D ដែលទើបនឹងចេញនេះ មានប៉ារ៉ូលចម្រៀងកាន់តែប្លែកជាងមុន ធ្វើឲ្យអ្នកស្ដាប់ហើយមានអារម្មណ៍ក្ដៅសាច់។

មិនតែប៉ុណ្ណោះ បទថ្មីរបស់ Jungkook លើកនេះ មានអត្ថន័យខុសពីចម្រៀងមុនៗ ដែលជាចម្រៀងបែបលួងចិត្តស្ដាប់ហើយអារម្មណ៍ល្អ មិនដូចបទលើកនេះ មានអត្តន័យបែបរោលរាល រឿងស្នេហាមនុស្សពេញវ័យ ទាល់តែមនុស្សធ្លាប់មានស្នេហាទើបដឹងថា វាមានន័យដូចម្ដេចខ្លះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Jungkook

ក្រោយពីទទួលបានការស្ដាប់ពីអ្នកគាំទ្រហើយ Jungkook បាននិយាយនៅក្នុងការឡាយរបស់លោកថា ខ្លួនមិនមែនជាមនុស្សស្លូតបូតមិនដឹងអីនោះទេ លោកដឹងគ្រប់យ៉ាង អាយុ ២៦ឆ្នាំហើយ​ វាមិនចម្លែកវិញទេ បើសិនជាលោកស្លូតបូតមិនដឹងអីនោះ ខ្លួនចូលចិត្តគ្រឿងស្រវឹងដែរ ដែល តារាប្រុសរូបនេះ ចង់បានន័យថា លោកចង់ចេញចម្រៀងន័យបែបណាក៏បាន ព្រោះលោកមិនមែនក្មេងមិនដឹងអីនោះទេ៕

ប្រភព​៖ BTS-Army Fanclub

Jungkook
Jungkook
Jungkook
Jungkook
Jungkook
Jungkook
Jungkook

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]