ថៃ៖ ជាការពិតណាស់ តាំងពីបែកបាក់ស្នេហាមកតារាសម្ដែងស្រី Vill ត្រូវបានមហាជនចាប់អារម្មណ៍ជាខ្លាំង បន្ទាប់នាងបានចាប់ដៃគូជាថ្មីម្ដងទៀតជាមួយលោក Son Yuke ដែលពួកគេធ្លាប់មានរឿងពាក្យចចាមអារាមទំនាក់ទំនងស្នេហាកាលពីមុនមក។

ជាមួយគ្នានេះដែរ តារាសម្ដែងប្រុស លោក Son និង Vill ជាដៃគូសម្ដែងជាមួយគ្នាអស់រយៈ១៥ឆ្នាំមកហើយ ដែលអ្នកទាំងពីរក៏ទើបតែត្រឡប់មកសហការការងារជាមួយគ្នាម្ដងទៀត។ ជាពិសេស អ្នកគាំទ្រនាំគ្នាពេញចិត្តស្ដូក ចង់ឲ្យតួឯកប្រុសរូបនេះ ចូលមកជំនួសកន្លែងអ្នកចាស់ ថែបេះដូង Vill ផងដែរ។

ថ្មីៗនេះទៀត តារាស្រីរូបនេះ ក៏បានបង្ហោះរូបជាច្រើនសន្លឹកជាមួយ Son ដែលស្លៀកសម្លៀកបំពាក់ជាគូទៀតផង ហើយថែមទាំងសរសេរខេបសិនថា នៅជាមួយដៃគូ១៥ឆ្នាំរបស់នាង ហើយសួរហ្វេនថា ចង់ឃើញអ្នកទាំងពីរសម្ដែងរឿងជាមួយគ្នាទៀតឬទេ។ ក្រោយពីឃើញការបង្ហោះមួយនេះហើយ អ្នកគាំទ្រនាំគ្នាចូលខមិនបាក់ទឹកបាក់ដី ចង់ឲ្យពួកគេត្រឡប់មកសម្ដែងជាគូក្នុងរឿងភាគឆាប់ៗនេះ៕
ប្រភព៖ villwannarot






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល news@khmerload.com
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក chlatjobs@gmail.com