ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមហ៊ុន អិន ស៊ី អិច បានរៀបចំនូវសន្និសីទសារព័ត៌មានស្តីពីការអភិវឌ្ឃថ្មីរបស់ Honda Dream ។ ដោយមានការចូលរួមពីថ្នាក់ដឺកនាំកំពូលៗរបស់ហុងដាដូចជា

·      ក្រុមហ៊ុនអាស៊ានហុងដាម៉ូទ័រ ខូអិលធីឌី

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Asian Honda Motor Co., Ltd.

·      ក្រុមហ៊ុនស្រាវជ្រាវនឹងអភិវឌ្បន៏ផលិតផលហុងដាប្រចាំតំបន់អាស៊ីអាតេ្នយ៏

Honda R&D of Southeast Asia Co., Ltd.

·      ក្រុមហ៊ុន អ៊ិន ស៊ី អិច ខូអិលធីឌី

N. C. X. Co., Ltd.

រូបភាព

ក្នុងកម្មវិធីនេះក៏មានការបកស្រាយពន្យល់បន្ថែមពីបច្ចេកវិទ្យាដ៏ទំនើបចុងក្រោយ PGM-FI កាន់តែស៊ីជម្រៅ

លើសពីនេះក៏មានជាការឆ្លើយនូវសំនួរពីខាងសារព័ត៌មាន ជាមួយនឹងការជិះសាកល្បងផ្ទាល់ដើម្បីឲ្យដឹងពីគុណភាពពិតៗរបស់ហុងដាឌ្រីម។

លោកបេនកៀស្រ៊ីថានាកន ប្រធានក្រុមហ៊ុនអិនស៊ីអិច បានលើកឡើងថា ម៉ូតូហុងដា Dream ត្រូវបានបង្កើតឡើងដោយភាពជឿជាក់ពីមួយជំនាន់ទៅមួយជំនាន់ ហើយការអភិវឌ្ឍនេះបានបំពេញបន្ថែមចំពោះ ក្តីស្រមៃរបស់ប្រជាជនកម្ពុជា ដើម្បីធ្វើអោយជីវិតកាន់តែប្រសើរ។

ភាពលេចធ្លោរ តម្លៃ និងថាមពលនៃក្តីស្រមៃ (The Power of Dream) បានក្លាយជានិមិត្តសញ្ញានៃសមិទ្ធិផលជោគជ័យ / ដែលតំណាងឱ្យ តម្លៃ និងមោទកភាពនៃជីវិត ។

រូបភាព

ដូចដែលយើងដឹងហើយថា Honda Dream ទទួលបាននូវការជឿជាក់បំផុតជាច្រើនទស្សវត្តន៍ណាស់មកហើយ តែងតែដក់ជាប់ក្នុងក្រអៅ បេះដូងរបស់អ្នកប្រើប្រាស់ក្នុងប្រទេសកម្ពុជា​ គ្រប់ជំនាន់។ ហើយនៅតែឈរក្នុងកំពូលតារាងលេខ១ ក្នុងការលក់ ជាប់គ្នារហូត ជាង 30 ឆ្នាំ។ ដែលការលក់សរុបនៃម៉ូដែលនេះមានចំនួនរហូតទៅដល់ 3,164,967 គ្រឿង បើគិតមកត្រឹមថ្ងៃនេះ។

រូបភាព

ក្រុមការងារខាងសិក្សានិងអភិវឌ្ឍផលិតផលរបស់ក្រុមហ៊ុនហុងដាតែងតែផ្តល់អតិភាពក្នុងការទទួលយកមតិយោបល់របស់អតិថិជន ដើម្បីពង្រឹង និងធ្វើឱ្យប្រសើរឡើង ដោយអមមកជាមួយបច្ចេកវិទ្យាចុងក្រោយបំផុត / ដែលមានដូចជាប្រព័ន្ធម៉ាស៊ីន PGM-FI ដែល  ជាបច្ចេកវិទ្យាពី Honda​ Global / ដើម្បីបង្កើតផលិតផលដែលត្រូវតាមតម្រូវការ និងធ្វើអោយក្លាយជាម៉ាកយីហោយាន្តយន្តដែលល្បីបំផុត។

រូបភាព

89%   នៃបណ្តាប្រទេសក្នុងអាស៊ានបានផ្លាស់ប្តូរមកប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាម៉ាស៊ីន​​​​ប៊ិចសាំង PGM-FI រួចមកហើយ / ហើយប្រទេសមួយចំនួនដូចជា ប្រទេសថៃ និងឥណ្ឌូនេស៊ី បានប្រើប្រាស់ម៉ាស៊ីន PGM-FI យ៉ាងពេញលេញ100%សម្រាប់គ្រប់ម៉ូដែលរបស់ម៉ូតូ Honda ទាំងអស់។ សម្រាប់ប្រទេសកម្ពុជា​ ឥឡូវនេះយើងបានប្រើប្រាស់ ប្រព័ន្ធម៉ាស៊ីន PGM-FI នេះ បានរហូតទៅដល់ 92% នៃម៉ូដែលរបស់ម៉ូតូ Honda ទាំងអស់។

រូបភាព

ក្រុមហ៊ុន Honda បានប្រើប្រាស់បច្ចេកវិទ្យាម៉ាស៊ីនប៊ិចសាំង PGM-FI នេះ ដើម្បីផ្តល់ជូននូវដំណើរការម៉ាស៊ីនអោយកាន់តែប្រសើរ / ពន្យារភាពធន់របស់ម៉ាស៊ីនអោយប្រើប្រាស់បានកាន់តែយួរ / ធ្វើអោយការប្រើប្រាស់ប្រេងសាំងសន្សំសំចៃជាងមុន / ហើយសំខាន់បំផុតគឺអនុឡោមតាមគោលនយោបាយបរិស្ថានរបស់ប្រទេសកម្ពុជា នៃបទប្បញ្ញត្តិអំពីការបំភាយឧស្ម័ន Euro3  ដែលបានន័យថា ជួយរក្សាកំរិតជាតិពុល/ឬកាត់បន្ថយ ឧស្ម័ន្មកាបូន ក្នុងបរិយាកាស។

រូបភាព

ជាពិសេស Honda Dream ស៊េរីថ្មី ដែលបំពាក់ដោយ ម៉ាស៊ីនប៊ិចសាំងនេះ អាចសន្សំសំចៃសាំងបានប្រសើរជាង ម៉ាស៊ីនប៊េនសាំងរហូតដល់ទៅ 10% ។ សន្សំសំចៃបានច្រើន និងល្អបំផុត សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។

រូបភាព

ជាមួយនឹងប្រព័ន្ធម៉ាស៊ីនប៊ិចសាំង ដែលបំពាក់នៅលើម៉ូដែលហុងដាឌ្រីមថ្មីនេះ អាចអោយអ្នកបើកបរជិះពីចំនុច 0 ទៅ 200 ម៉ែត្រ ក្នុងរយៈពេលត្រឹមតែ 12.7 វិនាទីតែប៉ុណ្ណោះ។ ចំនែកឯ ល្បឿនអតិបរមារវិញ អាចបើកបានរហូរដល់ 96 គីឡូក្នុងមួយម៉ោង ។ ទាំងសន្ទុះម៉ាស៊ីន និង ល្បឿនអតិបរមា គឺមានសមត្ថភាព ល្អប្រសើរជាងម៉ាស៊ីនប៊េនសាំង ។

រូបភាព

សំនួរចម្លើយកំឡុងសន្និសីទសារព័ត៌មាន

រូបភាព
រូបភាព

ការជិះសាកល្បងផ្ទាល់ហុងដាឌ្រីមបន្ទាប់ពីសិន្និសីទសារព័ត៌មាន សាកល្បងពី អនុភាពម៉ាស៊ីន ​សំទុះ និងភាពងាយស្រួលក្នុងការប្រើប្រាស់របស់ហុងដាឌ្រីម

រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]