ស្នេហា៖ បុគ្គលខ្លះមានទាំងគូស្នេហ៍ និងមានមិត្តភក្តិជិតស្និទ្ធជាច្រើន ដែលចាំជួយគ្នាទៅវិញទៅមក ព្រោះមិនអាចចោលមួយណារវាងទំនាក់ទំនងគូស្នេហ៍និងមិត្តភក្តិទេ។ អ្នកខ្លះក៏នាំយកមិត្តភក្តិទៅដើរលេងជុំគ្នាជាមួយគូស្នេហ៍ដែរដើម្បីឲ្យទាំងគូស្នេហ៍ខ្លួន និងមិត្តភក្តិខ្លួន ស្គាល់គ្នា។

រូបភាពតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សម្រាប់មនុស្សស្រីដែលមានបុរសជាគូស្នេហ៍វិញ ពេលខ្លះគឺចួបនឹងកាលៈទេសៈមួយដែលបុរសជាគូស្នេហ៍របស់យើង មានមិត្តភក្តិជិតស្និទ្ធជាមនុស្សស្រី ហើយជារឿយៗ អ្នកតែងតែឃើញពួកគេបណ្ដើរគ្នាទៅណាមកណាដូចកូនភ្លោះ ដូច្នេះអ្នកក៏ចាប់ផ្ដើមមានអារម្មណ៍មួយថាមិនទុកចិត្ត ខ្លាចពួកគេទាំងពីរមានទំនាក់ទំនងជាមួយគ្នាលើសពីចិត្ត។

យ៉ាងណាមិញ បើសិនជាអ្នកកំពុងចួបនឹងស្ថានការណ៍បែបនេះ ខាងក្រោមនេះជាអ្វីដែលគួរធ្វើ៖

១. បើកចិត្តឲ្យទូលាយ និងធ្វើជាមនុស្សធំ

អ្នកមិនត្រូវធ្វើជាមនុស្សស្រីងរង៉ក់ រករឿងមិត្តប្រុសដោយសារតែគេមានមនុស្សស្រីជាមិត្តជិតស្និទ្ធនោះទេ។ ផ្ទុយទៅវិញ ត្រូវរក្សាអាកប្បករិយាសមរម្យស្ងៀមស្ងាត់ សាកបើកចិត្តឲ្យទូលាយនិងតាមដានមើលពួកគេទាំងពីរស្ងាត់ៗ។ អ្នកក៏គួរតែតាមដានដែរថាពួកគេទាំងពីរធ្លាប់មានទំនាក់ទំនងលើសពីមិត្តកាលពីមុនដែរឬទេ?

រូបភាពតំណាង

២. ធ្វើជាមិត្តរបស់នាង

បើទោះបីជាពេលខ្លះអ្នកមិនចូលចិត្តមុខនាងក៏ដោយ ក៏គួរតែសាកល្បងរៀននិយាយជាមួយនាងឲ្យបានច្រើន និងចងមិត្តជាមួយនាង ដើម្បីឲ្យខ្លួនឯងយល់កាន់តែច្បាស់ពីទំនាក់ទំនងរវាងពួកគេ។ ការមាននាងជាមិត្តភក្តិក៏អាចជួយឲ្យអ្នកបានស្គាល់ពីគូស្នេហ៍អ្នកកាន់តែច្បាស់ដែរ ដោយសាររឿងខ្លះ គេអាចប្រាប់ទៅតែនាង មិនហ៊ានប្រាប់អ្នកទេ។

រូបភាពតំណាង

៣. គោរពទំនាក់ទំនងពួកគេ

បើសិនជាគេនិងនាង មិនបានមានអ្វីលើសលួស ឬមិនបានជិតស្និទ្ធហួសហេតុពេកទេ អ្នកជាមិត្តស្រីត្រូវតែគោរពទំនាក់ទំនងពួកគេ កុំឲ្យតែទំនាក់ទំនងពួកគេធ្វើឲ្យសម្ព័ន្ធរវាងអ្នកនិងគូស្នេហ៍ប្រេះឆា។

រូបភាពតំណាង

៤. រាងរក្សាគម្លាតពីមិត្តប្រុសអ្នក

ពេលខ្លះ បើសិនជាអ្នកមិនស្រណុកចិត្តនឹងទំនាក់ទំនងរវាងពួកគេ អ្នកគួរតែរក្សាគម្លាតពីមិត្តប្រុសរបស់អ្នក ដើម្បីឲ្យគេដឹងថា អ្នកមិនសូវសប្បាយចិត្តនោះទេ។ បើសិនជាមិត្តប្រុសអ្នកស្រលាញ់អ្នកគឺគេមុខជារក្សាគម្លាតពីមិត្តភក្តិស្រីរបស់គេហើយ តែបើសិនគេនៅតែបន្តស្និទ្ធស្នាលខ្លាំងនឹងនាង អ្នកគួរតែបើកចិត្តនិយាយជាមួយគេត្រង់ៗ៕  

ប្រភព៖: timesofindia

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]