ស្នេហា៖ រាល់សម្ព័ន្ធភាពគូស្នេហ៍ទាំងអស់ តែងតែតម្រូវឲ្យអ្នកទាំងពីរមានភាពស្មោះត្រង់ចំពោះគ្នា និងជឿជាក់គ្នាទៅវិញទៅមក ព្រោះបើទាក់ទងគ្នាតែមិនទុកចិត្តគ្នា អ្នកនិងគូស្នេហ៍ប្រាកដជាមានជម្លោះមិនចេះចប់មិនចេះហើយទេ។

រូបភាពតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពេលអ្នកមានគូស្នេហ៍ អ្នកតែងតែទាមទារឲ្យគូស្នេហ៍អ្នកផ្ដល់សេចក្ដីទុកចិត្តមកលើអ្នក ហើយអ្នកក៏ចង់ផ្ដល់សេចក្ដីទុកចិត្តទៅវិញដែរ ប៉ុន្តែក្នុងករណីខ្លះ គេបែរជាមិនទុកចិត្តអ្នកទៅវិញ ដោយអាចបង្ហាញចេញតាមសកម្មភាពខាងក្រោមនេះ៖

១. គេឆែកមើលទូរស័ព្ទរបស់អ្នក

ជារឿយៗ អ្នកតែងតែឃើញថាគេសុំទូរស័ព្ទអ្នកមកឆែក ឬអាចជារៀងរាល់ថ្ងៃ ដោយគេក៏បានសួរអ្នកថាអ្នកឆាតទៅអ្នកណាខ្លះ ទាក់ទងអ្នកណាខ្លះ។ ពេលខ្លះ អ្នកក៏ចាប់បានថាគេលួចឆែកទូរស័ព្ទរបស់អ្នកមិនឲ្យដឹងខ្លួន ដែលនោះជាសញ្ញាណបញ្ជាក់ថាគេមិនទុកចិត្តអ្នកទេ។

រូបភាពតំណាង

២. គេសួរសំណួរច្រើន

មិនថាអ្នកទៅណា ឬធ្វើអីដោយគ្មានគេទេ គឺគេតែងតែសួរសំណួរជាច្រើនមកកាន់អ្នក សួរបែបជីកឬសជីកគល់ ចង់ដឹងរឿងលម្អិត ថាម្នាក់នោះជាអ្នកណាមានទំនាក់ទំនងអីជាមួយអ្នក។ បើសិនអ្នកមកផ្ទះយឺត គេតាមសួរអ្នកថាហេតុអ្វីបានមកយឺត និងទាមទារឲ្យអ្នកបង្ហាញភ័ស្តុតាងជាដើម។

៣. លួចដើរតាមអ្នក

បើសិនជាអ្នកប្រាប់គេថា អ្នកទៅញ៉ាំអីជាមួយមិត្តភក្តិនៅទីណាមួយ ក្រោយអ្នកចេញទៅផុត គេលួចតាមអ្នកទៅដែរដើម្បីប្រាកដចិត្តថាអ្នកមិនកុហកគេ។ គេក៏ព្យាយាមខលទៅមិត្តរបស់អ្នកដើម្បីសួរនាំថាអ្នកនៅជាមួយមិត្តអ្នកម្នាក់នោះមែនឬអត់។

៤. ឆែកកុងធនាគារ និងបញ្ជីហិរញ្ញវត្ថុរបស់អ្នក

ក្រៅពីសកម្មភាពរបស់អ្នក គេក៏ចង់ដឹងពីកំណត់ត្រាហិរញ្ញវត្ថុរបស់អ្នកដែរថា អ្នកចាយទៅលើអ្វីខ្លះ សន្សំប្រាក់ប៉ុន្មាន ហើយយកប្រាក់ទៅណាខ្លះ ដើម្បីចៀសវាងថាអ្នកផ្ញើប្រាក់ទៅកាន់ស្រីឬបុរសខាងក្រៅ។

រូបភាពតំណាង

៥. មិនចែករំលែករឿងផ្ទាល់ខ្លួនជាមួយអ្នក

ជាធម្មតា គូស្នេហ៍តែងតែចែករំលែករឿងផ្ទាល់ខ្លួនឲ្យគ្នានឹងគ្នាព្រោះគិតថា គេជាមនុស្សដែលយើងទុកចិត្ត ប៉ុន្តែក្នុងករណីនេះ គេមិនងាយប្រាប់អ្នកពីរឿងផ្ទាល់ខ្លួនទេ ហើយក៏មិនចង់ចែករំលែកដែរ។

៦. គេមិនសូវចង់មានទំនាក់ទំនងផ្លូវកាយជាមួយអ្នក

រាល់ពេលអ្នកទាំងពីរមានទំនាក់ទំនងផ្លូវកាយជាមួយគ្នា គេមើលទៅមិនសូវសប្បាយ មិនសូវចាប់អារម្មណ៍ពីអ្នក ហើយតែងតែបញ្ចៀសមិនចង់មានទំនាក់ទំនងផ្លូវកាយជាមួយអ្នកនោះឡើយ។

រូបភាពតំណាង

៧. គេព្យាយាមគ្រប់គ្រងជីវិតអ្នក

ដោយសារតែគេមិនទុកចិត្តអ្នក ទើបគេព្យាយាមគ្រប់គ្រងជីវិតរបស់អ្នក មិនថាអ្នកទៅណាឬធ្វើអីក៏ត្រូវសួរយោបល់គេ សុំការអនុញ្ញាតពីគេដែរ ហើយរាល់របស់របរផ្ទាល់ខ្លួនរបស់អ្នកដូចជា កំព្យូរទ័រ ទូរស័ព្ទ ឬឧបករណ៍ទាក់ទងផ្សេងៗក៏គេតែងតែឆែកមើលដែរ៕  

ប្រភព៖: bustle

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]