កម្សាន្ត៖ ជាការពិតណាស់ ក្រោយពីចេញបទចម្រៀងថ្មី 3D មក Jungkook កាន់តែទទួលបានចំណាប់អារម្មណ៍ជាខ្លាំង ពាក់ព័ន្ធនឹងអត្ថន័យចម្រៀងមួយបទនេះ។ មិនតែប៉ុណ្ណោះ អ្នកគាំទ្រ ដែលគេស្គាល់ថា ក្រុម Army គឺមានការជ្រួលជ្រោមខ្លាំងតែម្ដង ទាំងចម្រៀង និង ចាប់អារម្មណ៍ទៅលើស្ទាយ៍តែងខ្លួនរបស់តារាប្រុសរូបនេះផ្ទាល់។

Jungkook 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស ថ្មីៗនេះ សមាជិកពៅនៃក្រុម BTS រូបនេះ បានឡាយជាវីដេអូសម្លេងជជែកកម្សាន្តជាមួយអ្នកគាំទ្ររបស់ខ្លួន ហើយក៏ត្រូវពួកគេ សុំឲ្យលោករាំដោះអាវ ថតជាវីដេអូ បង្ហោះនៅក្នុងបណ្ដាញសង្គម TikTok ដើម្បីបង្ហាញសាច់ដុំពោះកង់ៗ ដូចដែលលោកបង្ហាញនៅក្នុងវីដេអូចម្រៀងបទថ្មីរបស់ខ្លួនដែរ។

Jungkook 

ជាមួយគ្នានោះ Jungkook បាននិយាយឆ្លើយតបបែបលេងសើចទៅវិញថា Army ពិតជារោគចិត្ត ក្បាលខូចខ្លាំងណាស់ ប៉ុន្ដែលោកនិយាយក្នុងន័យលេងសើចនោះទេ ចំណែកឯអ្នកគាំទ្រវិញ ក៏មិនប្រកាន់នោះដែរ ព្រោះបំណងប្រាថ្នាពួកគេគឺពិតជាចង់ឃើញ តារាប្រុសរូបនេះ បង្ហាញសាច់ដុំកង់ ច្រៀង រាំ ដោះអាវពិតមែន៕

ប្រភព៖ allkpop

Jungkook 
Jungkook 
Jungkook 
Jungkook 
Jungkook 
Jungkook 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]