ថៃ៖ តារាចម្រៀង LISA របស់ BLACKPINK ត្រូវបានទទួលស្គាល់ថាជា សិល្បករ ដ៏មានទេពកោសល្យក្នុងវិស័យតន្ត្រីដ៏លេចធ្លោមួយក្នុងទសវត្សរ៍នេះ ដែលបន្តមានសមិទ្ធិផលហូរហែ បស់នាងនៅលើទូទាំងវេទិកាតន្ត្រីផ្សេងៗ។

ជាងនេះទៅទៀត នាងដើរតួយ៉ាងសំខាន់ជាឯកអគ្គរដ្ឋទូតវប្បធម៌ មានឥទ្ធិពលវិជ្ជមានដល់យុវជន និងរួមចំណែកដល់សេដ្ឋកិច្ចគ្រប់ទីកន្លែងដែលនាងទៅ ហេតុដូច្នេះ ក្នុង​ការ​កោតសរសើរ​ចំពោះ​ការ​រួមចំណែក​របស់​នាង ប្រទេសដើមកំណើតរបស់នាង នឹង​ប្រគល់ជូន​ពាន​រង្វាន់ ពី​ក្រសួង​វប្បធម៌​ថៃ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងនៅឆ្នាំនេះ ក្រសួងវប្បធម៌របស់ប្រទេសថៃ នឹងជូនពានរង្វាន់ Wattanakunathorn Award «Leader Cultural Ambassador» ដែលគ្រោងនឹងប្រគល់ជូន Lisa សម្រាប់ការរួមចំណែកដ៏គួរឱ្យសរសើររបស់នាងចំពោះវប្បធម៌ថៃនៅលើឆាកអន្តរជាតិ។

កិច្ចខិតខំប្រឹងប្រែងរបស់ Lisa ក្នុងការបង្ហាញពីវប្បធម៌ថៃ ដូចជាការស្លៀកពាក់បែបប្រពៃណីថៃនៅក្នុងអាល់ប៊ុមទោលរបស់នាង មិនត្រឹមតែមានការភ្ញាក់ផ្អើលជាសកលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ចជាតិផងដែរ ជាពិសេសម្ហូបអាហារក្នុងស្រុក ដែលតារាស្រីរូបនេះ បានជួយផ្សព្វផ្សាយដូច្នេះដែរ៕

ប្រភព៖ Allkpop

សូមទស្សនារូបភាពខាងក្រោម៖

LISA
LISA
LISA
LISA
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]