ភ្នំពេញ៖ កម្រងរូបភាពនៃបរិយាកាសក្នុងកម្មវិធីសម្ពោធ “Attitude Mom Shop” នៅថ្ងៃទី 2 ខែតុលា ឆ្នាំ 2023 ដែលមានលោក Chanon Lukraimon និងលោកស្រី Aim Suree Khunmongkolwut នាយកប្រតិបត្តិនៃក្រុមហ៊ុន Attitude Mom & Plentitude ជាអធិបតីក្នុងពិធីបើកសម្ពោធហាងថ្មី និងនាំសារព័ត៌មាន និងភ្ញៀវកិត្តិយសមកទស្សនាសាខា ដោយប្រាប់ពីបន្ទប់ទៅតាមផ្នែកផ្សេងៗនៅក្នុងហាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក ឆាណុន លូក្រៃអាក់ម៉ន បាននិយាយថា “Attitude Mom មើលឃើញពីបញ្ហាដែលកើតឡើងចំពោះអ្នកម្តាយក្រោយសម្រាលដែលមិនជោគជ័យក្នុងការបំបៅកូនដោយទឹកដោះម្តាយ។ ដូច្នេះហើយ ទើបយើងមានបំណងផ្សព្វផ្សាយអំពីសារៈសំខាន់នៃទឹកដោះម្តាយ និងបានបង្កើតម៉ាស៊ីនបូមទឹកដោះ ដើម្បីបំពេញតម្រូវការរបស់អ្នកម្តាយសម័យថ្មី ហើយយើងក៏មានការបណ្តុះបណ្តាលទៅលើរឿងទឹកដោះម្តាយ ការថែរក្សាខ្លួនមុនពេលសម្រាលកូន និងក្រោយពេលសម្រាលទារក ការបំបៅកូនដោយទឹកដោះម្តាយ ឬប្រើម៉ាស៊ីនបូមទឹកដោះ គឺជាជំនួយការដ៏សំខាន់សម្រាប់អ្នកម្តាយសម័យទំនើបដែលត្រូវការចេញទៅធ្វើការខាងក្រៅដើម្បី ផ្តល់ ឲ្យ អ្នកម្តាយ កម្ពុជា ទទួលបាន ជោគជ័យក្នុងការ បំបៅកូន ដោយ ទឹកដោះ ម្តាយ ” ។

រូបភាព

ក្នុងឱកាសនេះផងដែរ យើងក៏ទទួលបានកិត្តិយសពីនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ - DITP និងលោក កែវ កញ្ញវេសនា នាយកប្រតិបត្តិនៃ Baby Outlet ដែលជានាយកប្រតិបត្តិ ឡើងនិយាយជូនពរអបអរសាទរក្នុងការបើកសាខាថ្មី។

រូបភាព

នៅក្នុងកម្មវិធីនេះ យើងមានសិក្ខាសាលាផ្តល់ចំណេះដឹងអំពីទឹកដោះម្តាយ ដោយវេជ្ជបណ្ឌិត ឯក ម៉េងលី និង អ្នកម៉ាក់Adda angel ដែលមកចែករំលែកបទពិសោធន៍ពីអ្នកម្តាយពិតៗ​ និងប្រូម៉ូសិនពិសេសបញ្ចុះតម្លៃ 50% ដែលមានអ្នកម៉ាក់ជាច្រើនចាប់អារម្មណ៍។

រូបភាព

Attitude Mom មិនត្រឹមតែលក់ម៉ាស៊ីនបូមទឹកដោះប៉ុណ្ណោះទេ ប៉ុន្តែយើងក៏មានផ្តល់សេវាកម្មប្រឹក្សាដល់អ្នកម្តាយតាំងពីមុនសម្រាល និងក្រោយពេលសម្រាលកូន មានវគ្គបណ្តុះបណ្តាលដើម្បីផ្តល់ចំណេះដឹងលើផ្នែកផ្សេងៗអំពីទឹកដោះម្តាយពីអ្នកជំនាញផងដែររ។ សម្រាប់ អ្នក ម្តាយ ថ្មីថ្មោង ដែល មាន ការ ព្រួយ បារម្ភ អំពី វិធី បញ្ចេញ ទឹកដោះ ម្តាយ យើង រីករាយ ផ្តល់ការប្រឹក្សា ដល់ អ្នក ម្តាយ រាល់ ការប្រើប្រាស់៕

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]