បារាំង៖ កាលពីពេលថ្មីៗនេះ រូបថតប៉ុន្មានសន្លឹករបស់ Taeyeon ដែលបានបង្ហោះ នៅក្នុងបណ្ដាញអ៊ីនធើណែត បានធ្វើឲ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែនាងបានបង្ហាញខ្លួន ជាមួយនឹងសម្រស់ចូលរួមកម្មវិធីបង្ហាញម៉ូដមួយនៅ Paris Fashion Week។
តាមរយៈការបង្ហោះតារាស្រីវ័យ ៣៤ ឆ្នាំរូបនេះ ដោយបានបញ្ចេញរូបភាពដ៏ទាក់ទាញ នៅក្នុងឈុតអាវរងារដៃវែងពណ៌លឿងខ្ចី បង្អួតរាងតូចច្រឡឹងក៏ដូចជាសម្រស់វ័យក្មេង ដែលអាចឲ្យអ្នកទស្សនាបានឃើញពីភាពឆើតឆាយជាមួយនឹងការបង្ហាញខ្លួនយ៉ាងលេចធ្លោតែម្តង។
ក្នុងនោះដែរ Taeyeon ត្រូវបានគេទទួលស្គាល់ថា ជាតារាស្រីដែលនៅតែមានហាងឆេង ទោះបីជាប្រឡូកសិល្បៈ ជាងមួយទសវត្សរ៍ទៅហើយក្ដី។ ជាក់ស្ដែង កេរ្តិ៍ឈ្មោះរបស់នាង នៅតែមានភាពល្បីល្បាញ ជាពិសេសសម្រស់ក៏នៅតែស្រស់ស្អាត និងក្មេងជាងវ័យ មិនចាញ់តារាៗសិស្សប្អូនជំនាន់ក្រោយឡើយ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]