ថៃ៖ ជាការពិតណាស់ តារាសម្ដែងស្រី Mai Davika និង តារាសម្ដែងស្រី Baifern ត្រូវបានគេដឹងថា អ្នកទាំងពីរធ្លាប់ជាមិត្តស្និទស្នាលនឹងគ្នា ប្រៀបដូចជាបងប្អូនបង្កើតអញ្ចឹងដែរ។ ដោយឡែក ប៉ុន្មានឆ្នាំចុងក្រោយនេះ ពួកគេមិនដែលបង្ហោះរូបជាមួយគ្នា ឬ មិនដែលបង្ហាញវត្តមានរួមគ្នាសូម្បីតែម្ដងសោះ ដែលធ្វើឲ្យហ្វេនគិតថាពួកគេបែកបាក់មិត្តភាព។
មិនតែប៉ុណ្ណោះ មានពាក្យចចាអារាមជាច្រើនពាក់ព័ន្ធរវាង Davikah និង Baifern ដែលថាពួកគេទាំងពីរនាក់មិនចុះសម្រុងនឹងគ្នាដូចមុននោះឡើយ។ ផ្ទុយទៅវិញ ថ្មីៗនេះ គេបានឃើញវីដេអូរបស់ តួឯកស្រីទាំង២រូបនេះ ឈរឱបគ្នានៅព្រលានយន្ដហោះ ធ្វើឲ្យមហាជននៅក្នុងបណ្ដាញសង្គមឃើញហើយរំភើបចិត្តជាខ្លាំង។
លើសពីនោះ តារាស្រីទាំង២រូបនេះ បានឈរនិយាយជាមួយគ្នា ដូចជាសួរសុខទុក្ខគ្នាទៅវិញទៅមក ប្រៀបដូចជាមនុស្សខានជួបមុខគ្នា នឹកនាគ្នាណាស់ដែរ។ គួរបញ្ជាក់ផងដែរថា Davika និង Baifern គឺជាតារាសម្ដែងដែលមានសមត្ថភាពប្រហាក់ប្រហែលគ្នា កេរ្តិ៍ឈ្មោះក៏ល្បីល្បាញដូចគ្នា ឬឯសម្រស់ក៏ស្រស់ស្អាតមិនចាញ់គ្នានោះឡើយ៕
ប្រភព៖ chel.dkc
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]