យល់ដឹង៖ នៅអាយុចូលក្បាលលេខ២ គឺជាពេលវេលាមួយដែលអ្នកគួរសិក្សាស្វែងយល់លើរឿងជាច្រើន ក៏ដូចជាហាត់ពត់ចិត្តគំនិតរបស់អ្នកឲ្យមានភាពចាស់ទុំ លែងច្រងេងច្រងាង លែងធ្វើចរិតដូចកូនក្មេងដូចពីមុនទៀតហើយ។ ក្នុងវ័យនេះ អ្នកក៏ត្រូវត្រៀមខ្លួន សម្រាប់ពេលអនាគតដែលអ្នកកាន់តែចម្រើនវ័យជារឿយៗ ដើម្បីរឹងមាំនិងមានបញ្ញាគ្រប់គ្រាន់សម្រាប់ប្រឈមនឹងឧបសគ្គជីវិតដែលនឹងមកដល់។

រូបភាពតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច្នេះហើយទម្លាប់អាក្រក់មួយចំនួនទាំងអស់នេះគឺដល់ពេល ដែលអ្នកគួរបោះបង់ចោលហើយ៖

១. មិនរៀនសូត្រពីការសន្សំប្រាក់

ចូលដល់វ័យនេះ អ្នកមិនគួរចាយប្រាក់ខ្ជះខ្ជាយទៀតនោះឡើយព្រោះអ្នកចូលដល់វ័យលែងត្រូវពឹងពាក់លើឪពុកម្ដាយទៀតហើយ គឺត្រូវរកប្រាក់ដោយខ្លួនឯង ដូច្នេះវាជារឿងសំខាន់ណាស់ដែលអ្នកគួររៀនសូត្រស្វែងយល់ពីវិធីសន្សំប្រាក់ ឬវិធីបណ្ដាក់ទុននានា ដើម្បីយកប្រាក់ទៅបង្កើតប្រាក់។ បើសិនជាអ្នកមិនសិក្សាស្វែងយល់ពីរឿងនេះទេ នាពេលអនាគត អ្នកនឹងមានបញ្ហារឿងប្រាក់កាសនេះឯង។

រូបភាពតំណាង

២. ចែករំលែកជីវិតផ្ទាល់ខ្លួនច្រើនហួសហេតុនៅលើបណ្ដាញសង្គម

កាលពីនៅយុវវ័យ អ្នកនៅមានគំនិតក្មេងខ្ចីទើបចូលចិត្តបញ្ចេញអារម្មណ៍ច្រើន ដ្រាម៉ាច្រើន ឬបង្ហោះរូបភាពទាក់ទងនឹងជីវិតខាងក្រៅរបស់អ្នកនៅលើបណ្ដាញសង្គមជ្រុលហួសហេតុ ដូច្នេះបើអ្នកនៅតែបន្តធ្វើបែបនេះពេលអាយុចូលដល់២០ឆ្នាំ សូមឈប់ទៅ។ ការបង្ហោះច្រើនពីជីវិតផ្ទាល់ខ្លួន មិនត្រឹមតែប៉ះពាល់សុវត្ថិភាពរបស់អ្នកទេ អ្នកក៏អាចមានឱកាសត្រូវគេសើចចម្អកឬរិះគន់នៅលើបណ្ដាញសង្គមដែរ ដែលធ្វើឲ្យប៉ះពាល់ដល់ផ្លូវចិត្តរបស់អ្នក។

រូបភាពតំណាង

៣. មិនហាត់ប្រាណ

បើអ្នកមិនចាប់ផ្ដើមហាត់ប្រាណពីអាយុនេះទៅទេ អនាគតទៅនាពេលអ្នកឈានចូលដល់វ័យ៥០ឬ៦០ឆ្នាំ អ្នកនឹងស្ដាយក្រោយ ព្រោះជំងឺជាច្រើននឹងយាយីខ្លួនអ្នក ដែលធ្វើឲ្យសុខភាពទ្រុឌទ្រោម។ ជម្រើសដ៏ល្អបំផុតគឺ ត្រូវហាត់ប្រាណឲ្យបានរៀងរាល់ថ្ងៃ ឬឲ្យបានពីរទៅបីថ្ងៃក្នុងមួយសប្តាហ៍មិនថាការ ដើរ រត់ ជិះកង់ ឬហែលទឹកនោះទេ។

៤. ស្នាក់នៅមជ្ឈដ្ឋាននៃភាពស៊ាំរបស់អ្នក

ការស្នាក់នៅមជ្ឈដ្ឋាននៃភាពស៊ាំរបស់អ្នកយូរពេក ធ្វើឲ្យអ្នកមិនអាចអភិវឌ្ឍខ្លួនទៅមុខនោះឡើយ ព្រោះអ្នកស៊ាំនឹងការធ្វើអីដដែលៗ មិនចេះរកឱកាសស្វែងយល់ពីអ្វីថ្មីៗដើម្បីបណ្ដុះគំនិត សតិបញ្ញា និងបំនិនជីវិត ដូច្នេះអ្នកត្រូវចេះស្វែងរកឱកាសប្រកួតប្រជែងថ្មីៗ ដូចជាប្ដូរការងារ ឬចេញទៅចួបមនុស្សថ្មីៗនៅខាងក្រៅ។

រូបភាពតំណាង

៥. នៅជាមួយនរណាម្នាក់ដោយសារតែខ្លាចខ្លួនឯងឯកា

ចំណុចនេះចង់និយាយពី ទំនាក់ទំនងស្នេហា ដែលអ្នកគិតថា អ្នកគួរតែនៅក្បែរបុរសឬនារីម្នាក់នេះអស់មួយជីវិត មិនមែនព្រោះក្ដីស្រលាញ់គឺដោយសារអ្នកបារម្ភខ្លាចថាខ្លួនឯងឯកា។ ការពិតទៅ ភាពឯកាកើតចេញពីការមិនចេះនៅជាមួយខ្លួនឯង មិនចេះទទួលយកខ្លួនឯង ដូច្នេះហើយអ្នកត្រូវរៀនរីករាយជាមួយជីវិតខ្លួនឯង៕  

ប្រភព៖: timesofindia

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]