កម្សាន្ត៖ ថ្មីៗនេះ តារាចម្រៀងដ៏ល្បីល្បាញលំដាប់ពិភពលោក Kim Jennie នៃក្រុមចម្រៀង Blackpink បានកំពុងធ្វើឲ្យអ្នកលេងបណ្ដាញសង្គមចាប់អារម្មណ៍ជាខ្លាំងនៅក្នុងការបង្ហាញវត្តមាននៅឯកម្មវិធី Fashion Show មួយនៅឯទីក្រុងប៉ារីសនាពេលថ្មីៗកន្លងទៅនេះ។
ជាមួយគ្នានេះដែរ Jennie បានធ្វើឲ្យអ្នកកាសែតចោមរោមថតលើសគេក្នុងមួយកម្មវិធី ដោយនាងបានតុបតែងខ្លួនយ៉ាងមានភាពទាក់ទាញជាមួយនឹងឈុតសម្លៀកបំពាក់ Chanel ដែលមើលទៅពិតជាគួរឲ្យចាប់អារម្មណ៍មែនទែន។
លើសពីនោះ តារាចម្រៀងស្រីរូបនេះ មានសម្រស់ស្រស់ស្អាតសមជាមួយនឹងឈុតបែបនេះ មើលទៅធ្វើឲ្យនាងក្មេងជាងវ័យ ដូចទើបនឹងពេញក្រមុំ។ ងាកមកមើលចំណាប់អារម្មណ៍របស់អ្នកគាំទ្រវិញ ពួកគេពិតជាពេញចិត្តនឹងការបង្ហាញខ្លួនមួយនេះជាខ្លាំង Jennie ចេញមុខលើកណាក៏មិនធ្វើឲ្យហ្វេនខកបំណងនោះដែរ៕
ប្រភព៖ Blackpink Universe
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]