ហុងកុង៖ ជឿជាក់ថា ប្រិយមិត្តដែលបានតាមដានខ្សែភាពយន្តភាគរឿង «បងប្អូនទាំង១០» ប្រាកដជាបានស្គាល់ គូស្វាមីភរិយាតារាហុងកុង លោក Frankie Lam និងភរិយា តារាសម្ដែងស្រី Kenix Kwok ដែលបច្ចុប្បន្ន ជីវិតពិតរបស់អ្នកទាំងពីរ ពិតជាមានភាពស្រស់បំព្រង និងតែងតែបង្ហាញពីការកម្សាន្តយ៉ាងកក់ក្ដៅ នៅក្នុងគ្រួសារ។
ដោយឡែក ថ្មីៗនេះ យោងតាមសារព័ត៌មាន ON បានឱ្យដឹងថា ប្ដីប្រពន្ធតារាប្រុសស្រីអ្នកទាំងពីរ បាននាំកូនស្រីវ័យ ១៣ ឆ្នាំ Tania ទៅលេងកម្សាន្តនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ព្រមទាំងបានបង្ហោះរូបថតជុំគ្រួសារទាំងមូលជាមួយគ្នា បង្ហាញពីដំណើរកម្សាន្តដ៏គួរឱ្យចាប់អារម្មណ៍របស់ពួកគេ ទៀតផង។
គួររំឮកផងដែរថា នេះមិនមែនជាលើកដំបូងដែលពួកគេបានបង្ហាញពីក្ដីសុខនោះទេ ខណៈដែលកាលពីមុននោះ នៅក្នុងខែមីនាកន្លងទៅ ពួកគេក៏បានប្រារព្ធខួបអាពាហ៍ពិពាហ៍ ១៩ ឆ្នាំ ពោរពេញដោយសុភមង្គល ផងដែរ៕
ប្រភព៖ Ngoisao.net
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]