ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានធ្វើការចុះផ្សាយ ស្តីអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣។
ជាក់ស្តែង ប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយលើជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន ជាមួយនឹងខ្យល់មូសុងនិរតីខ្សោយ។ ចំណែកព្យុះទី១៤ ឈ្មោះ កយនុយ «Koinu» នៅមហាសមុទ្រប៉ាស៊ីហ្វិក នឹងដើរកាត់លើភាគខាងត្បូងកោះតៃវ៉ាន់ មុននឹងរលាយអស់ឥទ្ធិពលនៅពេលទៅដល់ភាគខាងកើតកោះហុងកុង នៅថ្ងៃទី៨ ខែតុលា ហើយព្យុះនេះនឹងមិនមានឥទ្ធិពលមកដល់លើកម្ពុជាទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សស្ថានភាពបែបនេះ នឹងធ្វើឱ្យ៖
ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែតុលា រាជធានី និងបណ្ដាខេត្តនានា អាចមានភ្លៀងនៅក្នុងកម្រិតពីខ្សោយ ទៅបង្គួរ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ៤០-៦០% ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]