កម្សាន្ត៖ ជឿជាក់ថា ប្រិយមិត្ត យុវវ័យ ដែលនិយមគាំទ្រតារាចម្រៀងកូរ៉េ ច្បាស់ជាស្គាល់ Taehyung ដែលជាសមាជិកក្រុម BTS ដែលលោកកំពុងតែធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ជាខ្លាំងទៅលើរូបភាពប៉ុន្មានសន្លឹកដែលចែកចាយនៅក្នុងបណ្ដាញសង្គម។

 Taehyung
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ Taehyung បានដើរលេងកម្សាន្តជាមួយក្រុមមិត្តភក្ដិរបស់លោក ដែលមានដូចជា Park Hyung Sik និង Park Seo Joon និងមិត្តៗដ៏ទៃទៀត។ មិនតែប៉ុណ្ណោះ អ្នកគាំទ្រនាំគ្នារំភើបនឹងមិត្តភាពរបស់តារាប្រុសទាំងនេះ ដែលពួកគេបានរាប់អានគ្នា បន្ទាប់ពីសម្ដែងរឿង Hwarang ជាមួយគ្នាកាលពីឆ្នាំ២០១៦មកម្ល៉េះ។

 Taehyung

ជាពិសេស Taehyung និងមិត្តៗដែលសុទ្ធតែជាតារាសម្ដែងជួរមុខនៅកូរ៉េ បានរាប់អានគ្នាយ៉ាងជិតស្និទ បើទោះបីជាពួកគេមានការងាររវល់រាងខ្លួនមែន ប៉ុន្ដែពួកគេនៅតែរកពេលដើរលេងជាមួយគ្នា ជាញឹកញាប់ផងដែរ។ លើសពីនោះ ហ្វេនៗក៏ចាប់អារម្មណ៍ដែរថា នៅក្នុងរូបទាំងនោះ ក៏មាន Jungkook និង Jimin ទៅជាមួយផងដែរ៕

ប្រភព៖ Thv

 Taehyung 
 Taehyung 
Park Hyung Sik និង Park Seo Joon និង Taehyung
Jungkook និង Taehyung 
Jimin និង Taehyung
Park Hyung Sik និង Park Seo Joon និង Taehyung និង មិត្តម្នាក់ទៀត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]