សង្គម៖ កាលពីថ្មីៗនេះ ត្រីបបែលមួយក្បាល នៅក្នុងទន្លេមេគង្គនៃប្រទេសកម្ពុជា បានជាប់កំណត់ត្រាពិភពលោក ជាត្រីទឹកសាប ដ៏ធំជាងគេក្នុងពិភពលោក។ តាមប្រភពបានឲ្យដឹងថា ត្រីបបែលយក្សញីមួយក្បាលនេះ មានប្រវែងពីក្បាលដល់កន្ទុយគឺជិត៤ម៉ែត្រ មានទម្ងន់ដល់ទៅ៣០០គីឡូក្រាម ដែលជាត្រីធំជាងគេក្នុងទឹកសាបក្នុងពិភពលោកតែម្ដង។
ជាមួយគ្នានេះដែរ ត្រីបបែលនេះ ត្រូវបានអ្នកស្រុកហៅឈ្មោះវាថា បារមី ដែលវាស្ថិតនៅក្នុងទឹកទន្លេមេគង្គ សង្កាត់កោះព្រះ ស្រុកសៀមបុក ខេត្តស្ទឹងត្រែង។ ចំណែកឯ ត្រីបបែលនេះ គេមិនបានយកទៅណានោះទេ គឺគេប្រលែងវាឲ្យរស់នៅទៅតាមធម្មជាតិរបស់វា ហើយពួកគេនឹងមើលថែរក្សា។
មិនតែប៉ុណ្ណោះ លោក Dr Zeb Hogan ដែលជាអ្នកតំណាងឲ្យកម្មវិធីទូរទស្សន៍ និង ជាដឹកនាំក្នុង WOTM បាននិយាយផងដែរថា នេះគឺជាការរកឃើញដ៏គួរឲ្យភ្ញាក់ផ្អើលមួយនៃសត្វទឹកសាប ដែលរូបលោកត្រូវតែខិតខំប្រឹងប្រែងស្រាវជ្រាវសត្វទឹកសាបបន្ថែមទៀត៕
ប្រភព៖ KhmerTime
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]