កូរ៉េខាងត្បូង៖ បទ «You & Me» របស់ Jennie ដែលយកមកបកស្រាយ លើឆាកទោលរបស់នាង កំឡុងពេលប្រគុំតន្ត្រីទេសចរណ៍ពិភពលោករបស់ BLACKPINK នឹងត្រូវបានចេញផ្សាយជាផ្លូវការដោយសារតែការឆ្លើយតបដ៏លើសលប់ពីអ្នកគាំទ្រទូទាំងពិភពលោក។

នៅថ្ងៃទី ៤ ខែតុលា ផលិតកម្ម YG បានបង្ហាញ ផូស្ទ័របទ «You & Me» នៅបណ្តាញសង្គម ផ្លូវការរបស់ពួកគេ។ ដោយបង្ហាញពីភាពទាក់ទាញ ក្នុងសំលៀកកបំពាក់ពណ៌ក្រហមដ៏រឹងមាំ និងម៉ូតសក់ពណ៌ប្លែកចាប់អារម្មណ៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 Jennie

គួរឱ្យចាប់អារម្មណ៍ជាពិសេសគឺរូបភាពរបស់នាងឈរយ៉ាងស្ងប់ស្ងាត់នៅក្រោមព្រះច័ន្ទពេញវង់ភ្លឺចាំង បិទភ្នែកដែលរំឭកយើងពីការសម្តែងដ៏គួរឱ្យចាប់អារម្មណ៍ក្នុងអំឡុងពេល ប្រគុំតន្រ្តី ដំណើរទេសចរណ៍ពិភពលោករបស់ក្រុម BLACKPINK។

 Jennie

យ៉ាងណាមិញ បទដ៏ពេញនិយម «You & Me» នឹងត្រូវបាន នឹងចេញផ្សាយជាផ្លូវការនៅថ្ងៃទី ៦ ខែតុលា វេលាម៉ោង 1 រសៀល (ម៉ោង ១១ព្រឹកក្នុងស្រុក)នេះ៕

 Jennie
 Jennie
 Jennie
 Jennie
 Jennie
 Jennie

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]