ស្នេហា៖ មនុស្សម្នាក់ៗតែងតែធ្លាប់មានប្រវត្តិលួចស្រលាញ់អ្នកដទៃ គ្រាន់តែអ្នកខ្លះលួចស្រលាញ់គេស្ងាត់ៗ មិនធ្លាប់សារភាពស្នេហ៍ រីឯអ្នកខ្លះទៀតក៏សារភាពស្នេហ៍តែបរាជ័យ ជាដើម។ ការពិតទៅ ការសារភាពស្នេហ៍ប្រាប់មនុស្សដែលយើងលួចស្រលាញ់ ជារឿងមួយដែលគួរធ្វើ ព្រោះអ្នកអាចនឹងមានឱកាសបានធ្វើជាគូស្នេហ៍របស់គេ បើសិនជាគេព្រមទទួលយកអ្នក។
យ៉ាងណាមិញ ដើម្បីប្រាកដចិត្តថាអ្នកបានត្រៀមខ្លួនសារភាពស្នេហ៍ប្រាប់ទៅគេ គឺអ្នកគួរតែសួរសំណួរខ្លួននូវ៤សំណួរខាងក្រោមសិន៖
១. ស្រលាញ់គេត្រឹមជាមិត្តឬស្នេហា?
តើអ្នកស្រលាញ់គេមែន ឬគ្រាន់តែចង់បានគេនៅក្បែរកាយ? មានមនុស្សជាច្រើននាក់ណាស់ យល់ច្រឡំថាអារម្មណ៍រំភើបដែលខ្លួនកំពុងមានជាមួយម្នាក់នោះគឺជាក្ដីស្រលាញ់ ប៉ុន្តែករណីខ្លះ វាគ្រាន់តែជាអារម្មណ៍មួយឆាវប៉ុណ្ណោះ ដូច្នេះវាសំខាន់ណាស់ដែលអ្នកត្រូវសួរខ្លួនឯងថាអ្នកពិតជាស្រលាញ់គេក្នុងន័យស្នេហាមែនឬ? អ្នកពិតជាចង់ទាក់ទងគេ រហូតឈានដល់ការកសាងអនាគតជាមួយគ្នាមែនឬ?សូមអ្នកឲ្យពេលវេលាខ្លួនឯងដើម្បីវិភាគអារម្មណ៍ឲ្យបានច្បាស់លាស់ ចៀសវាងកុំឲ្យមានបញ្ហាផ្សេងៗនាពេលក្រោយ។
២. តើម្នាក់ហ្នឹងគោរព និងឲ្យតម្លៃអ្នកដែរឬទេ?
អ្នកគួរតែស្វែងរកគូស្នេហ៍មួយដែលគោរព និងឲ្យតម្លៃដល់អ្នក ដែលទទួលយកអ្នកជាអ្នក មិនរំពឹងខ្ពស់ពេកពីអ្នក និងព្យាយាមផ្លាស់ប្ដូរអ្នក។ បើសិនជានារីឬបុរសដែលអ្នកលួចស្រលាញ់នោះ មិនគោរពអ្នក តែងតែប្រើពាក្យអាក្រក់ៗបណ្ដុះបង្អាប់អ្នក ឬមើលងាយអ្នក អ្នកគួរសារភាពស្នេហ៍ប្រាប់គេទេ និងគួរតែកាត់ចិត្តពីគេឲ្យបានឆាប់បំផុត ព្រោះជំពូកមនុស្សប្រភេទនេះនឹងទាញយកផលប្រយោជន៍ពីអ្នក។
៣. ត្រៀមខ្លួនរួចឬនៅពីចម្លើយរបស់គេ?
អ្នកខ្លះសារភាពស្នេហ៍ប្រាប់មនុស្សខ្លួនលួចស្រលាញ់យ៉ាងអន្ទះសា តែពេលត្រូវបដិសេធមកវិញ គេក៏តក់ស្លុតឬភ្ញាក់ផ្អើល ដោយសារត្រៀមខ្លួនទទួលយកចម្លើយនេះមិនទាន់។ការពិតទៅ ទោះអ្នកគិតថាម្នាក់នោះរាងមានចិត្តឲ្យអ្នកវិញក៏ដោយក៏អ្នកគួរតែត្រៀមចិត្តទទួលពាក្យបដិសេធ ព្រោះអ្នកមិនបានអង្គុយនៅក្នុងចិត្តរបស់គេទេ។ម្យ៉ាងទៀត បុរសឬនារីម្នាក់នោះក៏អាចនឹងផ្ដល់ចម្លើយមួយមិនជាក់លាក់ដល់អ្នកដែលជារឿងមួយដ៏ពិបាក ដូច្នេះអ្នកគួរតែត្រៀមខ្លួនផ្ដល់ពេលវេលាឲ្យពួកគេ។
៤. ត្រៀមខ្លួនទាក់ទងជាមួយគេនៅ បើសិនជាគេឆ្លើយយល់ព្រម?
មនុស្សខ្លះប្រញាប់ប្រញាល់ចង់សារភាពស្នេហ៍ ចង់ឲ្យគេបានដឹងពីអារម្មណ៍របស់ខ្លួន ដល់តែសារភាពហើយ អ្នកខាងណោះឆ្លើយយល់ព្រមទាក់ទងគ្នា ស្រាប់តែប្ដូរចិត្តមិនទាក់ទងវិញព្រោះត្រៀមខ្លួនមិនទាន់។ មុននឹងសារភាពស្នេហ៍ប្រាប់អ្នកដទៃ អ្នកត្រូវតែប្រាកដចិត្តថាស្ថានការណ៍ពេលនេះ គឺអ្នកត្រៀមខ្លួនរួចរាល់ហើយក្នុងការទាក់ទងជាមួយគេ ដោយគ្មានអ្វីមករំខានក្ដីស្រលាញ់របស់អ្នកទាំងពីរ៕
ប្រភព៖: questionsandtisane
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]