បរទេស៖ អាចនិយាយបានថា មិនត្រឹមតែមានសកម្មភាពផ្សេងៗជាច្រើន នៅក្នុងកម្មវិធីសិល្បៈ ដែលធ្វើឲ្យហ្វេនៗតាមដាននោះទេ ប៉ុន្តែតារាចម្រៀងស្រី Selena Gomez ថែមទាំងបានទាញយកចំណាប់អារម្មណ៍ ជាមួយនឹងការចែករំលែកអំពីរយៈពេលរបស់ខ្លួន ក្នុងការមិនតាមដានបណ្ដាញសង្គម Instagram នៅពេលឆ្លងកាត់ការឈឺចាប់នៃការបែ.កបា.ក់ និងបញ្ហាសុខភាពផ្លូវចិត្ត នៅក្នុងបទសម្ភាសន៍ ថ្មីៗនេះ។

Selena
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ តារាចម្រៀងស្រីរូបនេះ បានបង្ហើបប្រាប់ខាងទស្សនាវដ្ដី Fast Company ដោយបានលើកឡើងថា ការបែកគ្នាជាមួយ តារាចម្រៀង លោក Justin Bieber កាលពីឆ្នាំ ២០១៨ បានធ្វើឲ្យនាងឈប់ប្រើប្រាស់បណ្តាញសង្គមជាយូរ។ ជាពិសេស នាងបាននិយាយថា៖ 

Selena 
Justin និង Selena

គួររំឮកផងដែរថា នៅឆ្នាំដដែលដែលតារាចម្រៀងស្រីរូបនេះ បានបែ.កបា.ក់ជាមួយ លោក Justin Bieber រូបនាងត្រូវបានគេធ្វើរោ.គវិនិច្ឆ័យថាមានជំងឺបាយប៉ូឡា(bipolar disorder) ហើយរូបនាង ហាក់មានភាពស្ងប់​ស្ងាត់ ទៅ​ព្យាបាល​ជំងឺ​ផ្លូវ​ចិត្ត​មួយ​រយៈ ខណៈនៅក្នុងឆ្នាំ ២០២០ នាងក៏បានបើកចំហរអំពីសុខភាពផ្លូវចិត្តជាលើកដំបូងនៅក្នុងការសន្ទនាជាមួយ Miley Cyrus ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Selena
Selena
Selena
Selena
Selena
Selena
Selena
Selena

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]